អ៊ុយក្រែន គឺត្រូវបានចាត់ទុកថាជាប្រទេសមួយ ដែលមានស្រីស្អាតច្រើន ក្នុងចំនោមប្រទេសដទៃ នៅលើពិភពលោក។ ដោយហេតុនេះហើយ ថ្មីៗនេះប្រទេស បានរៀបចំការប្រកួត “Miss Trooper contest ដែលជាការប្រលងបវរកញ្ញាទាហានអ៊ុយក្រែន។

រូបភាព៖ កញ្ញាឯកលេខ១ ឆ្នាំ២០១១ របស់ “Miss Trooper” contest
ឆ្នាំ២០១២ នេះគឺជាឆ្នាំទី៣ នៃការប្រកួត “Miss Trooper” contest នេះហើយ ដែលមានស្រ្តីចូលរួម ប្រលងច្រើនជាង ១៨ ០០០នាក់ ក្នុងប្រទេសនេះ សុទ្ធតែជាស្រ្តីដែលកំពុងចូលបំរើក្នុងជួរទ័ព។ អ្វីដែលពិសេសនោះការប្រកួតនោះមិនមែនមើលទៅលើតែសម្រស់តែមួយមុខនោះទេ ភាពស្វាហាប់ និងការស្ទាត់ជំនាញក្នុងការប្រើគ្រឿងសភាវុធ ក៏ត្រូវបានគណកម្មកាដាក់ពិន្ទុផងដែរ។ សូមបញ្ជាក់ថាការប្រកួត នៅកំពុងប្រព្រឹត្តនៅឡើយ មិនទាន់រកឃើញអ្នកលេខ ១ទេ ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ ក្នុងការប្រលង “Miss Trooper” contest ឆ្នាំ២០១២៖








ដោយ៖ តុលា ប្រភព៖ rock