ម្ចាស់រោងកិនស្រូវបាននិយាយថា តំលៃអង្ករទាបនៅលើទីផ្សារអន្តរជាតិ គឺជាឧបសគ្គ នៃការនាំចេញអង្កររបស់ប្រទេសកម្ពុជា។ លោក អ៊ុច រីនី ជានាយកប្រតិបត្តិរបស់ក្រុម
Mega Green Imex Cambodia បាននិយាយថា នៅក្នុងឆ្នាំ២០១២ នេះ ក្រុមហ៊ុនរបស់លោក គឺបានទទួលការទិញអង្ករពីប្រទេសភីលីពីននូវចំនួនដ៏ច្រើនរហូតដល់ទៅ ៥០ពាន់តោន ។
ការនាំចេញនេះគឺច្រើនជាង ១៣ពាន់តោន បើប្រៀបធៀបទៅនឹងការបូកសរុបនៃការទិញ
អង្កររបស់សហព័ន្ធអឺរ៉ុប។ លោក អ៊ុច រីនីបានបន្ថែមទៀតថា នេះជាលើកដំបូងហើយ ដែលប្រទេសភីលីពីនបានទទួលទិញអង្ករពីប្រទេសកម្ពុជា នៅពេលដែលថ្លៃអង្ករនៅក្នុង ប្រទេសកម្ពុជាមានតំលៃខ្ពស់ជាងការនាំចេញ ហើយប្រទេសកម្ពុជាក៏គួរតែដឹងថាប្រទេស
ភីលីពីន និងប្រទេសឥណ្ឌូនេស៊ីគឺទីផ្សារនាំចេញអង្ករដ៏ធំមួយរបស់ប្រទេសកម្ពុជាដែរ។
បើយោងទៅតាមតួលេខដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កាលពី
ឆ្នាំមុន ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន១៧៣ពាន់តោន គឺវាស្មើទៅនឹង២២៦ភាគរយ
បើធៀបទៅនឹងឆ្នាំមុនៗ។ លោក អ៊ុច រីនីបាននិយាយថា ប្រសិនបើទីផ្សារដំណើរ ការបាន
ល្អនោះ កម្ពុជាអាចនឹងនាំអោយមានការនាំចេញអង្កររហូតដល់ទៅ ១លានតោន ដើម្បីស្រប
ទៅតាមយុទ្ធសាស្រ្តរបស់សម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា បានដាក់កាលពីឆ្នាំ២០១០។




ដោយ៖ រ័ត្ន