គេហទំព័រ Blog ជំនាញក្នុងការបង្ហោះព័ត៌មានស្តីពីទូរស័ព្ទ ដែលមានឈ្មោះថា New Cell Phonesនៅថ្ងៃនេះ បានឲ្យដឹងពី រូបសណ្ឋានចចាមអារាមមួយចំនួនរបស់ BlackBerry R10 ដែលជាផលិតផលដំបូងគេ ប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ជាមួយតំលៃថោកសមរម្យ។ តាម Blog នេះR10 នឹងមានអេក្រង់ទំហំ 3,1 inch កំរិតពន្លឺ 720 x 720; camera 5MP, 2GB RAM, មេម៉ូរីក្នុង 8GB និងថ្ម 1800mAh ។ បច្ចុប្បន្ន មិនទាន់ដឹងថា CPU របស់ R10 ជាផលិតផលក្រុមហ៊ុនណាណោះទេ។

ជាមួយនឹងរូបសណ្ឋាន និងកំរិតតំលៃមធ្យម រួមនឹងសំបកធ្វើពីជ័រ R10 ត្រូបានគេសន្និដ្ឋានថា វាជាស៊េរីបន្ទាប់នៃត្រកូល Curve របស់ BlackBerry។ ក្រៅពីនេះ New Cell Phones ក៏បានបង្ហោះនូវរូបភាពចចាមអារាមពី R10 ជាច្រើនផងដែរ។ ទស្សនាដូចខាងក្រោម ៖

/

/

/

width=499

width=498

width=495

ដោយ៖ សិលាប្រភព៖ Vreview