Man United បានបង្ហាញការតាំងចិត្តយ៉ាងរឹងមាំក្នុងការប្រកួតប្រជែងដណ្តើមយកម្ខាស់ជើងឯកជាមួយMan City។
ក្រោយពេលទទួលដំណឹងថាMan City ឈ្នះ Newcastle, គ្រូបង្វឹកFergusonបានរៀបចំទំរង់លេងវាយសំរុកយ៉ាងខ្លាំងទៅលើSwansea។ តែទោះយ៉ាងណា នៅពាក់កណ្តាលតង់ទី១ទើបMan United អាចរកគ្រាប់បាល់បានដោយកីឡាករScholes។ លុះរហូតដល់នាទីទី៤១ Youngបានរកគ្រាប់បាល់បន្ថែមឲMan Unitedមួយគ្រាប់ទៀត។

២គ្រាប់រកបានគឺតិចណាស់បើប្រៀបធៀបឱកាសដែលMan Unitedមាន
ចូលដល់តង់ទី២ Man United មានឱកាសរកគ្រាប់បានជាច្រើនទៀត ប៉ុន្តែកីឡាកររបស់Man UnitedដូចជាChicharito, Rooney និងបណ្តារខ្សែបំរើផ្សេងទៀតធ្វើពុំបានល្អឡើយ។ចប់ការប្រកួតMan unitedយកឈ្នះSwansea ក្នុងលទ្ធផល២-០៕
ដោយ៖ nanoប្រភព៖ 24h