តារាបាល់ទាត់សញ្ជាតិប្រេស៊ីល កំពុងស្ថិតនៅលើផ្លូវចាកចេញពី Real Madrid។
Kaka កំពុងរៀបចំខ្លួនក្នុងការចាកចេញពី Real

កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកកាសែតបានជួបដោយចៃដន្យ ការជួបជជែកគ្នារវាងខ្សែបំរើសញ្ជាតិប្រេស៊ីលជាមួយនឺងMarco Aurelio Cunha ជាមនុស្សសំខាន់របស់ក្លឹបSao Paulo នៅហាងDona Onca។ លទ្ធភាព Kaka ចាកចេញគឺមានភាគរយច្រើនព្រោះReal ចង់លក់ដើម្បីយកប្រាក់មួយចំនួនក្នុងពេលដែលសាមីខ្លួនKaka ចង់ធ្វើការប្រកួតបានច្រើនជាងមុន ដើម្បីអាចក្លាយទៅជាកីឡាករជំរើសជាតិBrazil នៅWorld Cup 2014។
Chelsea ចំណាយលុយអស់ជិត100លានផោនសំរាប់ Hazard

Chelsea បានចំណាយមិនតិចឡើយទៅលើកីឡាករHazard ដែលក្នុងនោះរួមមាន តំលៃដោះដូរ 32 លានផោន និងប្រាក់បៀវត្ស200.000 ផោន/សប្តាហ៍ (ប្រហែលនឹង 10,4 លានផោន/ឆ្នាំ)។ចំណែកតំណាងរបស់Hazard គឺលោកJohn Bico ក៏ទទួលបាន6 លានផោនដែរថ្លៃសេវាកម្មុយសុង។សរុបទាំងអស់Chelsea ត្រូវចំណាយ90 លានផោនដើម្បីទទួលបានហត្ថលេខារបស់Hazard ក្នុងកិច្ចសន្យាលេងរយះពេល5 ឆ្នាំ ជាមួយនឹងប្រាក់បៀវត្ស 200.000 ផោន/សប្តាហ៍ ស្មើរនឹងខ្សែប្រយុទ្ធFernando Torres ហើយលើសFrank Lampard និង John Terry៕
ដោយ៖ និស្ស័យប្រភព៖ 24h