នេះគឺជាគំរូ Concept នៃការរចនាម៉ូត ថ្មីបំផុតមួយ​នៃ iPhone 6 ដែលរចនាដោយលោក Alex Casabò។ តាមរយះការរចនាម៉ូតនេះ យើងឃើញថា iPhone 6 មិនមានអ្វីខុសប្លែកច្រើនទេ បើ ប្រៀបជាមួយនឹង iPhone 5S។ ការផ្លាស់ប្តូរតិចតួច នៅក្នុងគំរូនៃ Concept នេះ បានធ្វើឲ្យ iPhone 6 ច្នៃប្រឌិតនេះ មានលទ្ធភាពក្លាយជាការពិត ច្រើនគួរសម។

/

ចំពោះមុខបណ្តាព័ត៌មានចចាមអារាមដែលថា iPhone 6 មានអេក្រង់ធំជាងមុន អ្នករចនាម៉ូតជា ច្រើននាក់ បាននាំគ្នារចនាចេញនូវ គំរូ Concept iPhone 6 ជាបន្តបន្ទាប់ ដែលការរចនាម៉ូតទាំង នោះ គឺមានលក្ខណៈពិបាក នឹងអាចក្លាយទៅជាការពិតណាស់។ សម្រាប់គំរូរចនាម៉ូតថ្មីបំផុត របស់ Alex Casabò មានលក្ខណៈជាក់ស្តែងជាង ព្រោះថាវាមានអេក្រង់ទំហំតែ 4,7 inch ដូចទៅ នឹងទស្សនៈ ផលិតកម្មរបស់ Apple។

/

ផ្នែកខាងក្រោម គឺដូចច្រើននឹង iPhone 5S។

/

ប៊ូតុង Home និង Sensor ស្គែនក្រយៅដៃ នៅរក្សាដូចមុន ដដែល។

/

បណ្តាប៊ូតុងចុច ដំឡើងបន្ថយសម្លេង និងបិទបើកញ័រ មានការយកលំនាំតាមការរចនាម៉ូតរបស់ iPhone 5S។

/បើតាមគំនិតច្នៃប្រឌិតរបស់ Alex Casabò, iPhone 6 នឹងមានចំនុចខុសប្លែកពីជំនាន់មុន ស្តីពី អេក្រង់ និង Features។ ស្មាតហ្វូនត្រូវបានបំពាក់នូវ CPU A864 bit , ថ្ម 1.930 mAh។ វាក៏មាន បន្ថែមនូវ Features ថ្មីមួយចំនួនដូចជា Quick Reply, បើកសោរ (unlock) Apps ដោយស្គែន ក្រយៅដៃ និងបិទ Apps ទាំងអស់ដែលកំពុងតែប្រើប្រាស់ (Running) នៅ Mode Multitasking។

/

iPhone 6 ក៏នៅតែជម្រើសពណ៌ដល់អ្នកប្រើប្រាស់ ដូចមុនដដែល ដូចជា ពណ៌ខ្មៅលាយប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ទឹកមាស ។ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

តើប្រិយមិត្តយល់យ៉ាងម៉េចដែរ ចំពោះការរចនាម៉ូត (Concept Version) ថ្មីបំផុតនេះ?

ប្រែសម្រួល៖ សិលាប្រភព៖ zing