មនុស្សជាច្រើនយល់ថា នៅពេលមានវត្តមានរបស់ MiPad ក្រុមហ៊ុនចិន Xiaomi នឹងបង្កើតបានជារលកថ្មី ក្នុងទីផ្សារថេប្លេត ដែលរហូតមកដល់បច្ចុប្បន្ន នៅតែគ្រប់គ្រងដោយ Apple ។

/

រយៈពេលកន្លងមក អ្នកនិយមបច្ចេកវិទ្យា ធ្លាប់បានដឹងឮនូវព័ត៌មានស្ដីអំពីកុំព្យូទ័រ ថេប្លេត ដែលជិតនឹងត្រូវបានផលិតដោយ Xiaomi (ជាក្រុមហ៊ុនទូរស័ព្ទមួយ ក្នុងចំណោម ៣ ដែលកំពុងនាំមុខគេ ដោយសារមានកំណើនខ្លាំង ក្នុងទីផ្សារចិន)។ ប្រការនេះ ត្រូវបានទទួលស្គាល់ដោយអគ្គនាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun ។យោងតាមព័ត៌មានថ្មីបំផុត នេះគឺជាម៉ូដែល ថេប្លេត អេក្រង់ 7.9 inch មានរីសូលូសឹន 2048*1536 pixel ។ អំពីគ្រឿងម៉ាស៊ីន MiPad នេះ នឹងប្រើឈីប Nvida Tegra K1 កម្រិត2.2 GHz, RAM 2GB និង GPU Kepler 192 core ។ MiPad នឹងមាន ២ប្រភេទ សម្រាប់ជ្រើសរើស គឺប្រភេទ 16GB និង 64GB ហើយអាចបន្ថែម 128GB តាមរយៈអង្គចងចាំខាងក្រៅ។

/

អំពីកាមេរ៉ា MiPad នឹងប្រើប្រាស់កាមេរ៉ាក្រោយ 8Mpx និងកាមេរ៉ាមុខ 5 Mpx ។ ចំណែកថ្មរបស់ MiPad នឹងមានថាមពល 6.700 mAh ហើយតម្លៃនឹងប្រហាក់ប្រហែល ចាប់​ពី​ ២៤០ដុល្លារអាមេរិក ដោយ​មាន​ ៦​ពណ៌​សម្រាប់​ជ្រើស​រើស​។

 

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ appleinsider