យើងបានដឹងហើយថា កាលពីពីរខែមុន ក្រុមហ៊ុន Xiaomi របស់ចិន បានធ្វើការណែនាំនូវស្មាតហ្វូន ស៊េរីថ្មីរបស់ខ្លួនមួយគឺ Mi Mix ដែលមានផ្ទៃអេក្រង់ធំដល់ទៅ ៩១% នៃផ្នែកស្មាតហ្វូនខាងមុខ ស្ទើរ គ្មាន​គែម ដែលធ្វើឲ្យពិភពបច្ចេកវិទ្យា​មានការភ្ញាក់ផ្អើលជាខ្លាំង។

/

មិនបញ្ឈប់ត្រឹមនេះ កាលពីពេលថ្មីៗនេះ មានលេចចេញនូវរូបភាពចចាមអារ៉ាម ដែលត្រូវបានគេឲ្យ​ដឹងថា វាជាគំរូរចនាម៉ូតដំបូងរបស់ Mi Mix 2 ដែលជាសិស្សប្អូនជំនាន់បន្ទាប់របស់ Mi Mix។ ស្មាត ហ្វូន​នេះ មានការរចនាម៉ូតកាន់តែលេចធ្លោជាងរៀមច្បងរបស់ខ្លួនថែមទៀត ក្នុងពេលដែលវាមាន ផ្ទៃ​អេក្រង់នៅផ្នែកខាងមុខពេញ ១០០% តែម្តង។

/

នេះមានន័យថា អ្នកនឹងមិនឃើញមានគែមអេក្រង់អ្វីទាំងអស់នៅផ្នែកខាងមុខ ដោយវាជំនួសមកវិញ​នូវផ្ទៃអេក្រង់បង្ហាញរូបភាពទាំងអស់តែម្តង។ ទន្ទឹមនឹងនោះ Speaker បំពងសម្លេង កាមេរ៉ាមុខ ឬក៏ Sensor ស្គែនក្រយៅដៃ សុទ្ធតែត្រូវបានក្រុមហ៊ុនបំបាត់ចេញ ដោយទុកតែអេក្រង់បង្ហាញកម្រិតភាព​ច្បាស់កម្រិត 2K ប៉ុណ្ណោះ។

/

ដោយសារតែវាមានការរចនាម៉ូតពិសេសដូច្នេះ Mi Mix 2 បំពាក់មកនូវកាមេរ៉ាខាងមុខ មិនដូចនឹង ស្មាត​ហ្វូន​ណាផ្សេងទេ។ Mi Mix 2 នឹងមានកាមេរ៉ាមុខ ស្ថិតនៅផ្នែកខាងលើនៃតួស្មាតហ្វូន ដោយ នៅខាង​ក្នុងជ្រុងខាងលើ ហើយវានឹងលេចចេញមកក្រៅ នៅពេលដែលអ្នកដាក់ Mode មកថតរូប Selfie។ កាមេរ៉ាមុខនេះ ក៏មានបំពាក់នូវ flash LED ជំនួយ ដើម្បីជួយបង្កើនគុណភាពរូបភាពផងដែរ។

/

ក្នុងនោះ កាមេរ៉ាក្រោយរបស់ Mi Mix 2 នឹងជាប្រភេទកាមេរ៉ាភ្លោះ។ Sensor ស្គែនក្រយៅដៃ នឹងនៅ តែ​ស្ថិតនៅបង្កប់ក្នុងអេក្រង់ Touch។ តាមរយះនេះ​អ្នកប្រើប្រាស់ក៏នឹងមិនត្រូវការនូវ ប៊ូតុង Home ប្រភេទរឹង ចុចទៀតទេ៕ ​

 

ប្រែសម្រួល៖ មង្គល ប្រភព៖ Gizmochina, Genk