ភ្នំពេញ​៖​ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បន​ល្បែង​ទទួល​ភ្នាល់​បាល់​មួយ​កន្លែង​យ៉ាង​ធំ ​អាច​បើក​ដំណើរ​ ការ​បាន​នៅ​នឹង​មុខ​ស្នាក់​ការ​ប៉ុស្តិ៍​នគរ​បាល​ ពិសេស​នោះ​គឺ​នៅ​ជាប់​សាលា​សង្កាត់​អូរ​ឫស្សី​ទី​៣​ ខណ្ឌ​ ៧​មករា​តែ​ម្តង​ ហើយ​ដំណឹង​នេះ​វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ញៀន​ល្បែង​ភ្នាល់​បាល់​នោះ​ ។

ហាង​យីហោ​៣៣៣៣​មាន​ទី​តាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ​១០៩​ សង្កាត់​អូរឫស្សី​ទី​៣​ ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ​។ តាំង​ពី​ព្រឹក​រហូត​ដល់​អាធ្រាត្រ​ហាង​​នេះ​គេ​មាន​អ្នក​ចាំ​ទទួល​កត់​បាល់​ឥត​ដាច់​ មិន​តែ​ប៉ុណ្ណោះ​ពេល​ខ្លះ​គេ​ក៏​ឃើញ​មាន​ប៉ូលិស​​ទៅ​អង្គុយ​មើល​គេ​ចាក់​បាល់​នៅ​ទី​នោះ​ដែរ​៕