បុគ្គលិកជាច្រើននាក់នៅលើ គេហទំព័រ ផ្គត់ផ្គង់ របស់ Apple កំពុងតែរអ៊ូរទាំថា iPhone, iPadរបស់ពួកគេ ក្រោយពេលឡើង Version iOS 6.1.3 បានជួបបញ្ហាឆាប់អស់ថ្ម គឺឆាប់អស់ច្រើនជាង Version មុនៗ។

អ្នកប្រើប្រាស់ម្នាក់ដែលមាន Nick Name jxc422 បានឲ្យដឹងថា ក្រោយពីគាត់ធ្វើការអាប់ឌេតVersion iOS ថ្មីបំផុតមក ឧបករណ៍របស់ខ្លួន ប្រហែលជា 7នាទីប៉ុណ្ណោះ ត្រូវបាត់អស់ 1% នៃថាម-ពលថ្ម ដែលកត្តានេះ មិនដែលបានជួបឡើយកាលពីមុន។ ទន្ទឹមនោះ បុគ្កលិកម្នាក់ទៀត បានជួបបញ្ហាអស់ថ្មរលីង តែក្នុងរយះពេល 3 ម៉ោង ដោយមិនបានប្រើអ្វីទាំងអស់។

/

ដើម្បីដោះស្រាយបញ្ហាឆាប់អស់ថ្មនៅលើ iOS 6.1.3 បណ្តាបុគ្គលិកនៅលើគេហទំព័រផ្គត់ផ្គង់របស់Apple បានរួមគ្នាផ្តល់ជាយោបល់ថា គូរតែប្រើឧបករណ៍នោះឲ្យអស់ថ្ម រួចសាកថ្ម 4 ម៉ោងជាប់គ្នា។ក្នុងពេលថ្មអស់ថាមពល ឧបករណ៍នឹងបិទបណ្តា Tasks ទាំងអស់ដែលកំពុងដំណើរការ ដើម្បីសាកថ្ម។ តាមរយះនេះ បណ្តា Applications ដែលកំពុងមានដំណើរការ និងជាប្រភពដែលធ្វើឲ្យឆាប់អស់ថ្ម នឹងត្រូវបានបិទ ហើយបញ្ហាក៏នឹងត្រូវបានដោះស្រាយពេលនោះដែរ៕

ដោយ៖ សិលាប្រភព៖ VE