កីឡាករ John Terry ត្រូវបានសម្ព័ន្ធ Uefa ឲ្យពាក់ផ្លាកសញ្ញា “ប្រឆាំងការប្រកាន់ពូជសាសន៍” នៅដើមដៃ  ប្រសិនបើគាត់លេងជាមេដឹកនាំក្រុម ឈែលស៊ី  នៅក្នុងការប្រកួត  Champions League ជាមួយក្រុម Shakhtar Donetsk នៅថ្ងៃអង្គារនេះ។

នាយកសម្ព័ន្ធ Uefa បាននិយាយថា “គ្រប់ប្រធានក្រុមអង់គ្លេសទាំងអស់ត្រូវ ពាក់ផ្លាកសញ្ញានេះ”។ កីឡាករ Terry ថ្មីៗនេះទើបតែទទួលបានការពិន័យ    មិនឲ្យចូលលេងចំនួន ៤ប្រកួត ដោយសារករណី   ជំលោះប្រកាន់ពូជសាសន៍ដែលបានកើតឡើង     កាលពីអាទិត្យមុននេះ ហើយគាត់ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន £220,000 (ប្រហែល $352,300) ផងដែរ។

width=461

សមាគមន៍ប្រឆាំងអំពើប្រកាន់ពូជសាសន៍   បានធ្វើការរិះគន់ផងដែរចំពោះ    Rio Ferdinand និង Jason Roberts និងកីឡាករប្រហែល ៣០នាក់ដទៃទៀតដែលមិនព្រមពាក់អាវដែលមានសញ្ញាប្រឆាំងនឹងការប្រកាន់ពូជសាសន៍។ ការពាក់អាវនេះនឹងបញ្ចប់ នៅថ្ងៃទី២៩ តុលា ខាងមុខនេះ៕

ដោយ៖ រិនដូ

ប្រភព៖ bbc