កីឡាករនីវាយសី ដែលមានសម្រស់ដ៏ស្រស់ស្អាតម្នាក់នេះ គឺជានារីកូនកាត់ ២ សាសន៍ខ្សែរស្រលាយចិន ជាមួយនិង អូស្រ្តាលី ។ នាងមិនត្រឹមតែមាន ទេពកោសល្យក្នុងកីឡាវាយសីឡើយ តែនាងក៏មានសម្រស់ យ៉ាងស្រស់ស្អាតដែរ ។
Gronya Somerville ទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ តែនាងមានឈ្មោះល្បីជាខ្លាំង ទាំងនៅចិននិង អូស្រ្តាលី ។ នាងជាកូនចៅជំនាន់ក្រោយ របស់សាស្រ្តាចារ្យ វិទ្យាសាស្រ្ត Kang Youweiដែលមានឈ្មោះល្បី កាលពីសតវត្សទី ១៩ ។
Gronya កើតនៅខេត្ត Guandong ប្រទេសចិន ហើយផ្លាស់មករស់នៅប្រទេស អូស្ត្រាលី ពេលនាងមានអាយុ ៦ ឆ្នាំ ។ ពេលឪពុករបស់នាង បានស្លាប់បាត់ទៅ ម្តាយរបស់នាង បានបណ្តុះនាងអោយរៀន ខាងផ្នែកវិទ្យាសាស្ត្រ ដូចលោក Kang Youwei តែដោយសារទឹកចិត្តស្រឡាញ់កីឡាវាយសីនេះ នាងក៏បានហ្វឹកហាត់កីឡានេះ ស្របពេលដែលនាងរៀនមុខវិជ្ជាវិទ្យាសាស្រ្ត ។នាងធ្លាប់ជាម្ចាស់ជើងឯក កីឡាវាយសីយុវជនពិភពលោក កាលពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០១២នាងឈ្នះមេដាយសំរិត ក្នុងកម្មវិធី Ozeanienmeisterschaft ។ សព្វថ្ងៃនាងមានចំណាត់ថ្នាក់ទី ៨២ក្នុងយុវជនពិភពលោក ។ មិនត្រឹមតែទេព្យកោសល្យកីឡានោះទេ នាងក៏ជាតារាបង្ហាញម៉ូតផងដែរ ៕




ដោយ ៖ កុសលប្រភព ៖ k14