អ្នកគ្រប់គ្រងក្រុម Manchester City គឺលោក Roberto Mancini បានអះអាងថា ក្រុមរបស់លោក គឺនៅតែជាក្រុមដែលពូកែជាង Manchester United ទោះបីជា Manchester City បានប្រកួតចាញ់ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះក៏ដោយ។

width=467

លោក Mancini បានមានប្រសាសន៍ថា “ទោះបីជាក្រុម Man Utd មានបទពិសោធន៍ច្រើនជាង ក្នុងការប្រកួតក៏ដោយ តែក្រុម Man City  វិញមានកីឡាករល្អៗជាង ហើយការលេងក៏បានល្អ ជាងដែរ”។

ក្នុងនោះដែរ លោក Mancini ក៏លើកពីឈ្មោះកីឡាករ Balotelli ដែរដោយនិយាយថា ទោះបីជាកីឡាករនេះ លេងពុំសូវបានល្អក៏ដោយនៅក្នុងក្រុម  តែលោកសង្ឃឹមថា  Balotelli  នឹងអភិវឌ្ឍសម្ថភាពរបស់គេ លេងបានល្អវិញនាថ្ងៃខាងមុខ៕

width=468

ដោយ៖ តុលា ប្រភព៖ DM