រាជធានីភ្នំពេញ ៖ ចៅក្រមបានសាកសួរជនជាតិសៀមរួចរាល់៥នាក់ហើយក្នុងចំណោម៧នាក់ បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់តុលាការកាលពីព្រឹកថ្ងៃទី៦ មករា ២០១១ ហើយមកដល់វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែលជនជាតិសៀម២នាក់ទៀតកំពុងត្រូវបានសាក សួរបន្ត ខណៈអ្នកកាសែតជាច្រើនកំពុងរង់ចាំដឹងពីលទ្ធផលរបស់ពួកគេ។ គួររំលឹកថា កាលពីថ្ងៃទី៤ មករា ២០១១ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ជនជាតិថៃ៧នាក់នេះ សាលាដំបូងមិនមែនហៅមកសួរចំលើយទេ ប៉ុន្តែហៅមកសាកសួរបន្ថែមទាក់ទងនឹងការឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ។ លោកបន្តថា មកទល់នឹងពេលនេះ យើងប្រមូលបានភស្តុតាងមួយចំនួនរួចហើយ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់របស់ជនជាតិសៀមទាំង៧នាក់នេះ ។យោងតាមកាសែតឌឹណេហ្សិន ចេញផ្សាយថ្ងៃទី៦ មករា ថា ជនជាតិសៀម៧នាក់ដែលត្រូវបានចាប់ និងឃុំខ្លួននៅគុកព្រៃ.សប្រទេសកម្ពុជា ក្នុងនោះមានសមាជិកសភាគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីអាប់ភី ស៊ីត វ៉េចាជីវ៉ា ផងនោះ ត្រូវបានប្រភពស្និទ្ធនឹងពួកគេអះអាងថា នឹងដាក់ពាក្យសុំការអនុញ្ញាតនៅក្រៅឃុំដោយការបង់ប្រាក់ធានាពេលពួកគេត្រូវបង្ហាញខ្លួនក ្នុងតុលាការ ដើម្បីសាកសួរជាថ្មីទៀត ទាក់ទិនទៅនឹងការចូលទឹកដីកម្ពុជាដោយខុសច្បាប់ ។នៅព្រឹកថ្ងៃទី៦ មករា ពលរដ្ឋថៃទាំង៧នាក់នេះត្រូវបានបង្ហាញខ្លួននៅចំពោះមុខតុលាការម្នាក់ម្តងៗ ។ ជាមួយគ្នានេះ កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៦ មករា នេះដែរ បានផ្សាយឱ្យដឹងថា មេធាវីរបស់ជនជាតិសៀម៧នាក់នឹងស្វះស្វែងរកការអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំដោយការបង់ប ្រាក់ធានាសំរាប់កូនក្តីរបស់ខ្លួនពីតុលាការកម្ពុជា ។ មេធាវី២រូប ដែលតែងតាំងដោយស្ថានទូតថៃប្រចាំកម្ពុជានឹងការពារក្តីជនជាតិសៀមទាំង៧នាក់នេះនៅតុលាការកម្ព ុជា ។កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដីលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលថ្លែងថា ក្នុងអំឡុងពេលនៃការកាត់ទោសពលរដ្ឋថៃទាំង៧នាក់នោះក្រសួងការបរទេស និងឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា នឹងស្នើដល់តុលាការកម្ពុជាឱ្យដោះលែងពួកគេដោយបង់ប្រាក់ធានា ។ លោកកាស៊ីត ថ្លែងថា ប្រសិនបើតុលាការកម្ពុជាយល់ព្រមតាមសំណើរបស់ថៃនោះពលរដ្ឋថៃទាំង៧នាក់ នឹងវិលត្រឡប់មកកាន់ប្រទេសថៃវិញនៅថ្ងៃទី៦ មករា នេះដែរ៕
