
បឹងកក់! ១៥ឆ្នាំទៅមុខនរណាៗដែលបានឮពាក្យនេះប្រហែលជានឹកដល់ទិដ្ឋភាពមួយ
ដែលមានប្រជាជនធ្វើបាតុកម្មអូសបន្លាយជាច្រើនឆ្នាំ លាយឡំជាមួយអំពើហិង្សា និងការ
ជម្លៀសប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ ជាការពិតដែលបឹងកក់គឺជាតំបន់ ដែលត្រូវអភិវឌ្ឍន៍
ដើម្បីបន្ទាន់សម័យកាលរាជធានីភ្នំពេញ មានការធ្វើបាតុកម្មជំទាស់ ក្នុងការប្រតិបត្តគំរោង
មួយនេះរាប់ឆ្នាំ ហើយបង្កអោយមានអំពើហិង្សាខណៈពេលដែលម្ចាស់គំរោងត្រូវការអោយ
ប្រជាពលរដ្ឋដែលរស់នៅលក្ខណះជាអាណាធិបតយ្យនៅតំបន់នេះរើទីលំនៅចេញហើយ
សព្វថ្ងៃនេះនៅតែមានប្រជាពលរដ្ឋមួយចំនួនបន្តក្នុងការប្រឆាំងជំទាស់ ជាពិសេសគឺជំទាស់
នឹងការប្រើហិង្សាមកលើពួកគេបង្ខំអោយមានការរើទីលំនៅចេញ។តែប្រសិនបើគំរោងអភិវឌ្ឍន៍
ទីក្រុងនេះទទួលបានជោគជ័យ តើផ្នែកមួយនៃរាជធានីភ្នំពេញ ដែលធ្លាប់ជាតំបន់មានផ្ទះខ្ទម
មានបំរើពេស្យាផ្លូវភេទខុសច្បាប់ និងសកម្មភាពអសកម្មជាច្រើនទៀត វានឹងទៅជាតំបន់បែប
ណាវិញ?

គំរោងបឹងកក់គឺជាគំរោងដែលអភិវឌ្ឍដោយក្រុមហ៊ុន SUKAKU អ៊ីន ដែជាក្រុមហ៊ុនរបស់
សមាជិកសភាឯកឧត្តម ឡាវ ម៉េងឃីន។

ចុះលោកអ្នកគិតយ៉ាងណាចំពោះគំរោងនេះ? តើគំរោងនេះនឹងអាចកែប្រែមុខមាត់រាជធានី
ភ្នំពេញ ឬមួយត្រូវដូច Camko City? ហើយចុះចំពោះអ្នកដែលនៅតវ៉ាប្រឆាំងនឹងគំរោងនេះ
នឹងបានទទួលផលប្រយោជន៍អ្វីខ្លះ?
ដោយ៖ វឌ្ឍនា