
ភ្នំពេញ*៖ បុរសម្នាក់ត្រូវជនសង្ស័យកាប់បណ្តាល ឱ្យរងរបួសធ្ងន់ ដោយសារលួចក្រេបទឹកឃ្មុំ ជាមួយសង្សាររបស់គេ ខណៈដែលកំពុងតែឡើង ឋានសួគ៌ត្រូវសង្សាគេមកទាន់ ទ្រាំមិនបានទាញកាំបិតដេញកាប់ ទាំងព្រឹកព្រលឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១១ នេះ ស្ថិតនៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្រោយវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ប្រភពព័ត៌ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នេះ មានឈ្មោះ ស៊ឹម ដារ៉ា អាយុ ២១ ឆ្នាំ មានមុខរបរជាអ្នកមើលការខុសត្រូវ ខាងចាត់ចែងម្ហូបការ នៅមជ្ឈមណ្ឌលកោះពេជ្រ ត្រូវរងរបួសជាទម្ងន់ ខណៈដែលជនបង្កពីរនាក់ ដែលដេញកាប់នោះ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុនោះ។
ប្រភពបានបន្តថា រឿងហេតុខាងលើនេះកើតឡើង ដោយសារតែជនរងគ្រោះ បាននិយាយញ៉ែនារីម្នាក់ ដែលចូលរួមក្នុងពិធីរៀបការមួយកាលពីយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១១ ហើយក៏សុំបានលេខទូរស័ព្ទ ហើយក៏បបួលគ្នាទៅរាំលេងកំសាន្តនៅក្លឹបមួយ ហើយក៏បបួលគ្នាទៅដេកនៅផ្ទះជួលខាងស្រី ។
លុះព្រឹកឡើង ស្ត្រីដែលមានសង្សារ ហើយលួចណាត់ប្រុសផ្សេងមកក្រេបរស់ជាតិស្នេហ៍ ដោយមិនក្លាចរអែងនោះ បានចេញទៅធ្វើការបាត់ ដោយប្រាប់ឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញទៅ ប៉ុន្តែជនរងគ្រោះមិនព្រមទៅផ្ទះទេ ក៏បន្តដេករហូតដល់ព្រឹក ទើបសង្សារខាងស្រីមកទាន់ ក៏ឈ្លោះគ្នាដោយនិយាយថា ហ្អែងដឹងទេថា អ្នកដែលដេកជាមួយហ្អែងនោះជានរណា គឺសង្សារអញ រួចហើយក៏ដេញកាប់តែម្តង បណ្តាលឱ្យរងរបួសធ្ងន់ រួចគេចខ្លួនដោយសុវត្ថិភាព ។ បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលហើយ ។
http://dap-news.com/index.php?option...news&Itemid=50