GSM Arena ទើបតែបានបង្ហោះនូវរូបភាព និងវីដេអូមួយចំនួនដែលបានថតពី HTC Droid DNA។តាមការវាយតំលៃពី website នេះ, camera 8 megapixel របស់ Droid DNA គឺមានដំណើរការប្រើប្រាស់ដូចនឹង HTC One X+ ដែរ។
ចំពោះគុណភាពរូបភាពដែលថតពី Droid DNA ក៏មិនមានអ្វីខុសប្លែកច្រើនបើប្រៀបធៀបជាមួយ One X+ គឺគ្រាន់តែពណ៌ដែលថតពី Droid DNA មានចំនុចល្អជាងបើប្រៀបធៀបជាមួយ One X+។ទន្ទឹមនឹងនោះ សមត្ថភាពថតវីដេអូនៅលើ Droid DNA ត្រូវបានគេវាយតំលៃខ្ពស់ជាង ការថតរូប។ស្មាតហ្វូននេះ ថតវីដេអូបាន 1080p ល្បឿន 30 frames/second ជាមួយព័ត៌មាន និងពណ៌នៃរូបភាពគឺច្បាស់ល្អ៕





ដោយ៖ សិលាប្រភព៖ VE