រូបភាពខាងលើត្រូវបានគេបង្ហោះព្រោងព្រាតតាមបណ្ដាញសង្គម facebook ដែលជាសកម្មភាពសិស្សសាលាឯកជនមួយដែលយើងមិនអាចបញ្ជាក់បានទេថាជាសិស្សសាលាតែបើតាមមើលឯកសណ្ឋាន និងមានការ Comment លើ facebook ផងនោះគេថាសិស្សទាំង ២ ក្នុងរូបនេះគឺជាសិស្សសាលាអន្តរជាតិសឹង្ហបូរី (មិនប្រាកដ គ្រាន់ជាការប៉ាន់ស្មាន) ដែលសិស្សម្នាក់បានយកកាំភ្លើងភ្ជង់ក្បាលសិស្សម្នាក់ទៀត ហើយថតរូបនេះជាការកំសាន្តលេង។កាំភ្លើងក្នុងរូបនេះយើងមិនអាចបញ្ជាក់បានទេថាវាជាកាំភ្លើងពិតប្រាកដឬយ៉ាងណា ប៉ុន្តែបើមើលតាមទំរង់រូបរាងអាវុធ នេះអាចជាកាំភ្លើងខ្លី Type 51 ផលិតនៅប្រទេសចិនដែលបានប្រើប្រាស់ដោយនរគបាលកម្ពុជាទូទៅ និងប៉ូលីសចរាចរណ៍ជាដើម។
រូបភាពនេះកំពុងតែក្លាយជាប្រធានបទយ៉ាងក្ដៅគគុកដែលគេយកមកពិភាក្សាដេញដោលគ្នាលើfacebook ថាតើនេះគឺជាកាំភ្លើងពិតឬយ៉ាងណា ហើយបើទោះបីជាវារបស់ពិតក្ដី ក្លែងក្លាយក្ដីតើវាសាកសមទេដែលយុវសិស្សថ្នាក់វិទ្យាល័យ ឬក្រោមវិទ្យាល័យ ដែលជាវ័យកំពុងក្រេបចំនេះដឹងនេះមិនព្រមខិតខំសិក្សាបែរជាមកថតរូបបែបនេះបង្ហោះលើ facebook ទៅវិញ ឬមួយគិតថាថតបែបនេះវាឡូយ វាសង្ហា អស្ចារ្ស មានស្រីតាមស្រលាញ់ច្រើន? ចុះលោកអ្នកវិញគិតយ៉ាងណាចំពោះរូបភាពនេះ?
ដោយ៖ ម៉ូកា