ខេត្ត​ក្រចេះ ៖ ​ព្រះ​ពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ​ មិន​គប្បី​ធ្វើ​ឱ្យ​កករ​ល្អក់​នោះ​ទេ​​ តែ​បុគ្គល​ខ្លះ​​បែរ​ជា​យក​ព្រះ​ពុទ្ធ​សាសនា​​ទៅ​ធ្វើ​​សកម្ម​ភាព​ផ្តេស​ផ្តាស​បង្ក​​​ការ​ប៉ះ​ពាល់​ដល់​ព ុទ្ធប្ប​ញ្ញាត្តិ​ធ្វើ​ឱ្យ​វិស័យ​នេះ​ទទួល​រង​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​វិញ ។ រឿង​ថ្មី​មួយ​ទៀត​ពិត​ជា​គួរ​ឱ្យ​ហួស​ចិត្ត​ដែល​បុគ្គល​​ម្នា​ជា​​​ភិក្ខុ​ត្រូវ​​​​ប៉ូលិស​អធិ​ការ​ស្រុក ​ឆ្លូង ឃាត់​ខ្លួន​ភ្លាមៗ ​ក្រោយ​ពេល​ដែល​រូប​គេ បាន​លួច​មាន​ទំនាក់​ទំនង​សេ្នហា​ទាំង​​​ខ្លួន​ឯង​​នៅ​គ្រង​ស្បង់​ចីវរ​រហូត​ឈាន​ទៅ​ដល់​ការ​បង្ក​​សកម្ម​ភ ាព​​រំលោភ​សេព​សន្ថវៈ​លើ​នាង​ក្រមុំ​ម្នាក់ ​នៅ​កណ្តាល​​វាល​ស្រែ ​រហូត​បាន​សំរេច​ទាំង​បំពាន​វិន័យ​សង្ឃ​យ៉ាង​ធ្ងន់​បំផុត និង​ប្រពៃណី ។ បុគ្គល​ជា​ភិក្ខុ​នេះ​មិន​ទាន់​លះ​បង់​​​កិលេស​កាម ហើយ​ត្រូវ​​ប៉ូលិស​​ចាប់​បក​ស្បង់ចីវរ​រូប​នេះ ឈ្មោះ​អុន ​ប្រុស ហៅ​ជៀន អាយុ​២៥​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ព្រែក​កូវ ឃុំ​បុស​លាវ និង​ជា​​ចៅ​អធិ​ការ​នៅ​វត្ត​ជ្រោយ​ពាក់​វែក ភូមិតា​ងួន ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ​រីឯ​នារី​រង​គ្រោះ​​អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ឃុំ​កោះ​ច្រេង ស្រុក​ចិត្រ​បុរី ។តាម​ប្រភព​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា ​ជន​​នេះ​ធ្លាប់​ស្គាល់​​នាង​ក្រមុំ​​​​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ​តាម​រយៈ​ទូរស័ព្ទ​​ ថ្ងៃ​ទី​៣ មករា វេលា​ម៉ោង​១១​យប់ បុគ្គ​ល​ជា​សង្ឃ​រូប​នេះ​បាន​​ក្លែង​ខ្លួន​ជា​គ្រហស​ស្លៀក​ខោ​ពាក់​អាវ​ រួច​ណាត់​នារី​នោះ​មក​មើល​​​ល្ខោន​នៅ​វត្ត​អម្ពន​វន្ត​សិលា​រាម​ ស្ថិត​​ក្នុង​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុ​កឆ្លូង រួច​ក៏​ឈាន​ទៅ​ដល់​ការ​រំលោភ​សេព​សន្ថវៈ​លើ​នារី​រង​គ្រោះ​​រហូត​​ដល់​បាន​សំរេច​តែ​ម្តង ។ លោក​វរ​សេនីយ៍​ត្រី ហុង ​សុខ​លី អធិ​ការ​នគរ​បាល​ស្រុក​ឆ្លូង បាន​ឱ្យ​ដឹង​កាល​ពីថ្ងៃ​ទី​៤ មករា ​ថា បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ពី​គ្រួសារ​​នារី​រង​គ្រោះ​ភ្លាម​​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សហ​ការ​ ជា​មួយ​កំលាំង​ប៉ូលិស​នៃ​អធិ​ការ​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជា​​ភិក្ខុ​រូប​នេះ​មក​កាន់​អធិ​ការ​ដ្ឋាន​ដើម្បី​សួរ​នាំ ។នៅ​មុខ​សមត្ថ​កិច្ច​ឈ្មោះ​អុន​ ប្រុស បាន​ឆ្លើយ​សារ​​ភាព​ថា ខ្លួន​បាន​ធ្វើ​​ចៅ​អធិ​ការ​​វត្ត​ជ្រោយ​ពាក់​វែក ក្នុង​ភូមិតា​ងួន ឃុំ​វឌ្ឍនៈ ស្រុក​ព្រែក​ប្រសព្វ រយៈ​ពេល​ជាង​១​វស្សា ​ហើយ​ស្គាល់​​នារី​រូប​នេះ​តាម​រយៈ​ទូរស័ព្ទ​​​រយៈ​​ពេល​​ជាង​មួយ​ខែ​នេះ ។ ​ដោយ​សារ​ការ​ទំនាក់​ទំនង​​មាន​ភាព​​ល្អូន​ល្អិន ហើយ​​មាន​ទំហំ​នៃ​សេច​ក្តី​ស្នេហា​កាន់​តែ​រីក​​​ធំ រហូត​ដល់​ថ្ងៃ​ទី​៣​ មករា ខ្លួន​បាន​​ធ្វើ​ដំណើរ​​មក​កាន់​វត្ត​ពោធិ ស្ថិត​នៅ​ក្នុង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​​​ក៏​បាន​ដោះ​​ស្បង់​ចីវរ​ចេញ​ពី​ខ្លួន​ហើយ​ស្លៀក​​សំលៀក​បំពាក់​ធម្ម​តា ​ជា​គ្រហស្ថ ​រួច​យក​ស្បង់​​​ចីវរ​នោះ​ទៅ​ទំលាក់​ចោល​នៅ​ក្នុង​ទឹក​​ទន្លេ ហើយ​បាន​ណាត់​ស្រី​ស្នេហ៍​​តាមទូរស័ព្ទ​​ទៅ​មើល​គេ​លេង​​ល្ខោន​នៅវត្ត​ព្រែក​ចំ​ឡាក់ ហើយ​បាន​​លួង​លោម​​ស្រី​ស្នេហ៍​​រួម​រ័ក​រហូត​ដល់​​បាន​សំរេច​ដូច​បំណង ។តាម​ការ​រៀប​រាប់​របស់​ស្ត្រី​រងគ្រោះ​​វិញ​បាន​ឱ្យ​ដឹងថា ​កាល​ពី​យប់​ថ្ងៃ​​កើត​ហេតុ​នាង​និង​ក្រុម​​គ្រួសារ​បាន​នាំគ្នា​ទៅ​មើល​ល្ខោន​នៅ​វត្ត​ខាង​លើ ខណៈ​ពេល​កំពុង​តែ​​មើល​​​នោះ ស្រាប់​តែ​ជន​​​នេះ​មក​ចាប់​អូស​ដៃ​នាង ពេល​នោះ​នាង​ក៏​មាន​​ភាព​ស្រឡាំង​កាំង តែ​​បាន​ដើរ​តាម​ពី​ក្រោយ​ រហូត​​ដល់​វាល​​ស្រែ​ខាង​ក្រោយ​វត្ត​​​ជន​នេះ​បានគំរាម​នាង​ និង​ធ្វើ​សកម្ម​ភាព​ចាប់​នាង​រំលោភ ហើយ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ដែរ​ តែ​មិន​មាន​នរណា​ឮ​ដោយ​សារ​តែ​សំឡេង​​ភ្លេង​​ល្ខោន​ឮ​ខ្លាំងពេក ។ ​ទោះ​បី​ជា​បែប​ណា​ដោយ​សារ​តែ​នាង​ខំ​រើ​បំរះ​​ត្រូវ​ជន​នេះ​​​វាយ​​​មួយដៃ​ចំ​កញ្ចឹង.ក រួច​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​នាង​នៅ​កណ្តាល​វាល​ស្រែ​ក្នុង​ភក់​រហូត​ដល់​បាន​សំរេច ។គ្រួសារ​​នារី​រង​គ្រោះ​​បាន​ឱ្យ​ដឹង​​ដែរ​ថា បន្ទាប់​ពី​បាត់​នារីរង​គ្រោះ​ បង​ប្អូន​បាន​​នាំ​គ្នា​ដើរ​រក​គ្រប់ច្រក​ល្ហក​ក្នុង​វត្ត​តែ​រក​មិន​ឃើញ ភ្លាម​នោះ ក៏ បាន​ជួប​ជន​រង​​រូប​នេះ ដោយ​គេ​បាន​យក​ស្បែក​ជើង​នារីរង​គ្រោះ​មក​បោះ​ឱ្យ​បង​ប្អូន​នាង ហើយ​ថែម​ទាំង​និយាយ​ថា