កាលពីថ្ងៃទី ២៨កក្កដា ឆ្នាំ ២០១២ ការប្រគំតន្ដ្រីមួយ ត្រូវបានធ្វើឡើង នៅសាលសន្និសីទចតុមុខ ក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងសកម្មភាពរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។

 width=474

ការប្រគំតន្ដ្រីមនេះ ត្រូវបានធ្វើឡើងក្រោមដឹកនាំរបស់លោក Honna Tetsuji ជនជាតិជប៉ុន និងជាអ្នកបញ្ជាក្រុមភ្លេង ដ៏ល្បីឈ្មោះ ដែលធ្លាប់បានដឹកនាំក្រុមភ្លេង Nagoya Philharmonic ទៅសំដែងនៅប្រទេសចំនួន ៨ នៅក្នុងទ្វីបអាស៊ី ដោយប្រើឈ្មោះ Toyata Classics។ កម្មវិធីនេះ ក៏ត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភពីមូលនិធិ Toyota ផងដែរ។

គួររំលឹកថា ការប្រគំតន្ដ្រីនេះ ក៏ស្ថិតក្នុងកម្មវិធី Toyota Concert Tour ដែលត្រូវបានរៀបចំ និងធ្វើការសំដែងនៅក្នុងប្រទេសចំនួន ៣ គឺ កម្ពុជា វៀតណាម និងឡាវ។ ដោយឡែក ការប្រគំតន្ដ្រីនេះនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយ ដើម្បីរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម៕

ដោយ ៖ សូរីយ៉ា