បើទោះបីជា រដូវកាលថ្មីបានចាប់ផ្តើមលេងក៏ដោយ ក៏ទីផ្សារទិញដូរកីឡាករ មិនទាន់ចប់នៅឡើយ ដោយថ្មីៗនេះជាពិសេសក្រុមនៅ ក្របខណ្ឌ English Premier League បានកំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងការទិញដូរកីឡាករ នៅដើមរដូវកាលនេះ ។
ថ្ងៃនេះ ក្រុមបិសាចក្រហម Manchester United បានប្រកាសនិងបញ្ជាក់ហើយថា កីឡាកររបស់Everton សញ្ជាតិ Belgian វ័យ ២៥ ឆ្នាំ Marouane Fellaini ដែលគេតែងតែស្គាល់ច្បាស់ តាមរយៈស្ទីលសក់ដ៏ធំរបស់គាត់នោះ ថ្ងៃនេះបានយល់ព្រម ផ្ទេរចូលក្រុម Manchester United តាមDavid Moyes ហើយ ។ តំលៃខ្លួនរបស់ Marouane Fellaini មានតំលៃ ២៧,៥ លានផោន ជាតំលៃមួយដែលចាត់ទុកថា ថ្លៃគ្រាន់បើដែរ ។Marouane Fellaini ផ្ទេរចូលក្លឹប Everton ក្នុងឆ្នាំ ២០០៨ ហើយលេងបាន ១៦៣ ដងនិងស៊ុតបាន ៣២ គ្រាប់ ។ Marouane Fellaini ក៏រកបាន ៧ គ្រាប់អោយក្រុមជំរើសជាតិរបស់គាត់ផងដែរ ។
Marouane Fellaini និយាយថា គាត់បានហ្វឹកហាត់និងស្គាល់ David Moyes អស់រយៈពេល៥ ឆ្នាំមកហើយ ហើយការចូលមកលេងក្លឹប Manchester United គឺជាក្តីស្រមៃរបស់កីឡាករនីមួយៗ ដូចនះហើយគាត់មិនចង់បាត់បងឱកាសនេះឡើយ ៕
ដោយ ៖ លីលីប្រភព ៖ manutd