ការប្រកួតបាល់ទាត់ ពានរង្វាន់ UEFA Champion League ដែលក្រុម Bayern Munich ឈ្នះនោះមិនទាន់ បញ្ចប់បានប៉ុន្មានខែផង រដូវកាលថ្មី ២០១៣-២០១៤ ជិតចាប់ផ្តើមទៀតហើយ ។
កាលពីយប់មិញនេះ កម្មវិធីចាប់ឆ្នោត រកពូលប្រកួត Champion League ក្នុងរដូវកាលថ្មីនេះបានប្រារព្ធនៅ Monaco ។ ការចាប់ពូលក៏បានបញ្ចប់ហើយ ក្រុមដែលមកពី ៨ ក្របខណ្ឌទូទាំងអឺរ៉ុបក៏បានបញ្ចូល ទៅក្នុង ៨ ពូលដែលក្នុងមួយពូលមាន ៤ ក្រុម ។
Arsenal ដែលនៅក្នុងពូល F មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ ដែលខ្លួននឹងត្រូវលេងជាមួយDortmund ដែលជាក្រុមទទួលបានចំណាត់ថ្នាក់លេខ ២ កាលពីរដូវកាលមុន ជាមួយនិងក្រុមដែលកំពុងដែលមានសន្ទុះ Napoli ។ ក្រលេកមើលក្រុម Manchester United ត្រូវបានគេនិយាយថាពិតជាក្រុម ដែលមានសំណាងមែន ដែលស្ថិតនៅក្នុងពូល A ដែលនឹងត្រូវជួបជាមួយក្រុមShakhtar Donetsk, Bayer Leverkusen និង Real Sociedad ។ចំណែកពូល ដែលគេនិយាយថា ជាពូលដែលទទួលបានការចាប់អារម្មណ៍ជាងគេគឺពូល H ដែលមានក្រុមខ្លាំងៗដូចជា Barcelona, AC Milan, Ajax និងក្រុម Celtic ។ Barcelona និង AC Milan ពិតជាគូព្រេងមិនព្រាត់មែន ចំណែកក្រុម Celtic វិញពិតជាក្រុម ដែលនឹងត្រូវឆ្លងកាត់ សុបិនដ៏អាក្រក់ក្នុងពេលឆាប់ៗនេះ ៕

ព័ត៌មានកីឡាផ្សេងៗទៀត ដែលទស្សនិកជនអាចចូលចិត្ត ៖-Jose Mourinho ៖ Rooney ជាអ្នកបង្កាត់ភ្លើង ដូចនេះ Rooney ក៏ត្រូវជាអ្នកពន្លត់ដែរ-មើលតារាបាល់ទាត់ល្បីៗ ដែលមានរាងកាយ និងសាច់ដុំមាំមួន-ទៅមើលកំពូលល្បិច ធ្វើជារបួសរបស់ កីឡាករក្រុម Barcelona-យំសស្រាក់ សស្រាំ ព្រោះកីឡាករ Barcelona ដោះអាវអោយជាកាដូ (មានវីដេអូ)
ដោយ ៖ កុសលប្រភព ៖ dailymail,uefa