អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ ក្នុង​បញ្ជី​នេះ​ គឺ​នៅ​តែ​ជា​ម្ចាស់ Facebook ក៏ប៉ុន្ដែ មហា​សេដ្ឋីដែល​មាន​វ័យ​ក្មេង​ជាង​ Mark Zuckerberg គេ​ឃើញ​ថា មាន​កាន់​តែ​ច្រើន​ឡើង​ៗ​។

១. Perenna Kei និងគ្រួសារ (វ័យ២៤ឆ្នាំ មានទ្រព្យ ១,៣ពាន់លានដុល្លារអាមេរិក)

/

បើទោះ មិនមែនជាអ្នកមានបំផុតក្នុងបញ្ជី ប៉ុន្ដែ នាងគឺជាមហាសេដ្ឋីដែលមានវ័យក្មេងបំផុតក្នុងពិភពលោក ដោយមានទ្រព្យ១,៣ពាន់លានដុល្លារអាមេរិក។  Perenna Kei ជាម្ចាស់ភាគហ៊ុនចំនួន ៨៥% នៅក្នុងក្រុមហ៊ុន Logan Property Holdings ដែលមានទីតាំងនៅក្រុងហុងកុង រួមនឹងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។

២. Dustin Moskovitz (២៩ឆ្នាំ មានទ្រព្យ ៦,៨ពាន់លានដុល្លារ)

/

អតិតមិត្តរួមថ្នាក់របស់ Mark Zuckerberg លោក Dustin Moskovitz បានចូលរួមដាក់ឱ្យដំណើរការ Facebook កាលពីពួកគេកំពុងនៅសិក្សា។ Dustin Moskovitz ក្រោយមក បានចាកចេញពីសកលវិទ្យាល័យ Garvard ហើយក្លាយជាម្ចាស់ទីបីរបស់ Facebook ។

៣. Mark Zuckerberg (អាយុ ២៩ឆ្នាំ មានទ្រព្យ ២៨,៥ពាន់លានដុល្លារ)

/

អ្នកណាខ្លះដែលមិនស្គាល់ Mark Zuckerberg? លោកជាមហាសេដ្ឋីដែលមានទ្រព្យ ២៨,៥ពាន់លានដុល្លារ គឺច្រើនជាងគេបំផុតក្នុងបញ្ជីនេះ។ Mark Zuckerberg គឺជាក្បាលម៉ាស៊ីន​នៅពី​ក្រោយ​វេទិកាបណ្ដាញសង្គមដែលមានគេប្រើប្រាស់ច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលយើងទាំងអស់គ្នាស្គាល់ថា Facebook ។

៤. Anton Kathrein 2 (២៩ឆ្នាំ មានទ្រព្យ ១,២ពាន់លានដុល្លារ)

/

Anton Kathrein 2 គឺជាអ្នកជំនាន់ទីបី ដែលគ្រប់គ្រងក្រុមហ៊ុនរបស់គ្រួសារ Kathrein-Werke AG ជាម្ចាស់ឧស្សាហកម្មអង់តែនដែលមានអាយុកាលច្រើនជាងគេ និងធំជាងគេក្នុងពិភពលោក។

៥. Albert von Thurn und Taxis ̣(វ័យ ៣០ឆ្នាំ មានទ្រព្យ ៣,៨ពាន់លានដុល្លារ)

/

ជនជាតិអាល្លឺម៉ង់ដែលមានទ្រព្យ ៣,៨ពាន់លានដុល្លាររូបនេះ មានជាប់ខ្សែមហាក្សត្រ និងបានទទួលមរតកទាំងអស់ពីពុកម្ដាយ នៅពេលលោកមានអាយុ ១៨ឆ្នាំ កាលពីឆ្នាំ ២០០១។ ការទទួលកេរមរតក គឺជាវិធីល្អបំផុត ដើម្បីក្លាយជាមហាសេដ្ឋី?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ richestlifestyle