ព័ត៌មានអន្តរជាតិ
>
ព័ត៌មានជាតិ
អ្នកខេត្តស្រះកែវ ទប់ស្កាត់ពួកអាវល
24/01/2011 09:01
ព្រំដែនគោកធ្យូងទឹកដីថៃ ៖ ក្រុមអ្នកតវ៉ាអាវលឿងរាប់រយនាក់ដែលមានបំណងសំរុកចូលទៅកាន់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែនទឹកដីថៃ ចង់មើលទីតាំងដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពលដ្ឋរបស់ពួកគេ៧នាក់នោះ ត្រូវបានទប់ស្កាត់នៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី៥ មករា ២០១១ ត្រង់ចំណុចភូមិអាងសិលា (ថៃ) ដោយពលរដ្ឋអ្នកស្លូតត្រង់រស់នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ។ ដោយសារតែមានការទប់ស្កាត់ពីសំណាក់ពលរដ្ឋថៃរស់នៅក្នុងខេត្តស្រះកែវ ទៅលើពួកអាវលឿងរាប់រយនាក់ មិនឱ្យចូលទៅកាន់ឃុំគោកធ្យូងនោះ បានបង្កឱ្យមានការប្រទូស្តរ៉ាយយ៉ាងខ្លាំងស្ទើរតែប្រើហិង្សាដាក់គ្នាទៅហើយ រវាងអ្នកខេត្តស្រះកែវ និងក្រុមនិយមជ្រុលអាវលឿង...ប៉ុន្តែភ្លាមៗនោះកំលាំងចំរុះរបស់ថៃ បានសំរបសំរួលសុំឱ្យមានតំណាងពួកអាវលឿង ៧នាក់ ចូលទៅកាន់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែនថៃនោះវិញ ទើបពួកប្រឆាំងអាវលឿង និងអ្នកខេត្តស្រះកែវ វិលទៅរកភាពធូរស្រាល ។មកដល់វេលាម៉ោងជិត៤រសៀលថ្ងៃទី៥ មករា ២០១១ គេឃើញតំណាងក្រុមជ្រុលនិយមអាវលឿង៧នាក់ រួមជាមួយលោកសានិត ណាត់ស៊ុកស៊ី អភិបាលខេត្តស្រះកែវ និងមេបញ្ជាការរងកងទ័ពជើងគោលឈ្មោះវ៉ាលីត បានចូលទៅកាន់ខ្សែបន្ទាត់ព្រំដែនឃុំគោកធ្យូង ហើយសម្លឹងមើលទៅបង្គោលឡាក់លេខ៤៦ ទីដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពលរដ្ឋថៃ៧នាក់នោះ ទើបពួកគេអស់ចិត្ត បន្ទាប់មកក៏ចាកចេញទៅវិញភ្លាមៗដោយមានទាហានការពារព្រំដែនថៃបានចាប់ដៃរលាក់សួស្តីគ្នាជា មួយទាហានការពារព្រំដែនកម្ពុជាផងដែរ ។សូមបញ្ជាក់ថា មុនពេលតំណាងពួកអាវលឿងបានចូលទៅដល់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែននោះ គឺកាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ មករា ២០១១ មើលពីព្រំដែនម្ខាងនៃឃុំអូរបីជាន់ ទឹកដីកម្ពុជា ទៅរកឃុំគោកធ្យូង ទឹកដីថៃ គេឃើញតម្រួតព្រំដែនថៃរាប់សិបនាក់បានរាយបន្លាលួសលាតសន្ធឹងយ៉ាងវែងនៅលើខ្សែបន្ទាត់ព្រ ំដែនរបស់ថៃចំងាយប្រមាណជាង២០០ម៉ែត្រ ពីបង្គោលឡាក់លេខ៤៦ ដើម្បីការពារទប់ស្កាត់មិនឱ្យពួកអាវលឿងចូលទៅរញ៉េរញ៉ៃនៅតាមខ្សែបន្ទាត់ព្រំដែន ។ បានជាមានការរាយបន្លាលួសបែបនេះ ព្រោះគេដឹងថា ពួកអាវលឿងរាប់រយនាក់កំពុងធ្វើដំណើរតាមផ្លូវសំរុកចូលមកឃុំគោកធ្យូងទឹកដីថៃ ដើម្បីពិនិត្យមើលបង្គោលឡាក់លេខ៤៦ ទីដែលសមត្ថកិច្ចកម្ពុជាធ្វើការចាប់ឃាត់ខ្លួនពលរដ្ឋថៃ៧នាក់ ក្នុងនោះមានតំណាងរាស្ត្រម្នាក់ផងចូលលុកលុយប្រទេសកម្ពុជាដោយខុសច្បាប់ ៕
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ប្រទេសទាំង ១០ ដែលមហាអំណាចអាមេរិក ជំពាក់លុយច្រើនបំផុត លើលោក
06/02/2017 09:47
មេរោគ Zika កំពុងរីករាលដាលជាខ្លាំង នៅអាមេរិកខាងត្បូង, បានឆ្លងពីមូសរាលដាល ដល់មនុស្សរាប់ពាន់នាក់ហើយ
23/01/2016 11:26
សាកសពធ្លាក់យន្ដហោះ AirAsia ៦ នាក់បន្ថែមទៀតហើយ បានត្រូវគេរកឃើញ
23/01/2015 11:28
ម៉ូតូបុក បុរសម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិ លេខ៣ អស់មួយយប់ ព្រឹកឡើងទើបដឹង
11/07/2013 10:22
ទុស្សេខ្សែភ្លើងឆេះបន្ទប់ខារ៉ាអូខេ បូកគោ ផ្អើលទាំងកណ្តាលថ្ងៃត្រង់
04/12/2012 14:09