កាលពីប៉ុន្មានថ្ងៃមុន T-Mobile បានណែនាំស្មាតហ្វូន Lumia 810 ដែល Nokia ផលិតសំរាប់គេនៅលើទីផ្សារអាមេរិច។

ស្មាតហ្វូននេះគឺជាការបំលែងរបស់ Lumia 820 ប៉ុន្តែការចនាម៉ូដមានការខុសគ្នាបន្តិចដូចជាៈ កាមេរ៉ាខាងក្រោយ 8MP ត្រូវបានបំពាក់នៅបណ្តាយស្មាតហ្វូន គឺមិនមែននៅទទឹងទេ, ចំណែកអំពូល flash LED គឺមិនស្ថិតនៅលើចំនុចពណ៌ខ្មៅទេ គឺដាក់ឆ្ងាយពីនោះ។ ទន្ទឹមនឹងនោះ កាមេរ៉ាមុខ 1,2MP ត្រូវបានប្តូរដាក់នៅខាងឆ្វេង មិនដាក់នៅខាងស្តាំដូច Lumia 820 ឡើយ។ ស្មាតហ្វូននេះមានទំហំធំជាងបន្តិច (127,8 x 68,4 x 10,9mm) ប៉ុន្តែមានទម្ងន់ 145g ស្រាលជាងបើប្រៀបនឹង160g របស់ Lumia 820។ ផ្នែកគែមៗជុំវិញស្មាតហ្វូនមានរាងជ្រុងៗជាង មិនមូលៗច្រើនដូច Lumia 820 ទេ។

/

Nokia Lumia 810 សំរាប់  T-Mobile

Lumia 810 គឺមិនបាន Support 4G LTE ទេ ជំនួសដោយការប្រើប្រាស់ Network HSPA+ 42Mbps របស់ T-Mobile វិញ។ ស្មាតហ្វូននៅតែប្រើប្រាស់អេក្រង់ OLED 4,3 កំរិតពន្លឺ 480 x 800 ជាមួយបច្ចេកវិទ្យា ClearBlack 217ppi និងដំឡើងរួចជាស្រេចប្រព័ន្ធប្រតិបត្តិការ Windows Phone 8។ ថ្មរបស់ Lumia 810 មានទំហំ 1800mAh, គឺធំជាងបើប្រៀបជាមួយថ្ម 1650mAh ដែលមាននៅលើ Lumia 820។

/

/

/

/

/

ដោយ៖ សិលាប្រភព៖ tte