iOS 7 version beta ចុងក្រោយគឺ beta 6 លទ្ធភាពច្រើននឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់នៅសប្តាហ៍ក្រោយ។ សំរាប់ពេលវេលា បង្ហាញនូវ Version ផ្លូវការ (Golden Master) របស់ iOS 7 គឺនឹងបង្ហាញនៅក្នុងខែ កញ្ញា ខាងមុខនេះ។

តាមប្រភពព័ត៌មានពី BGR បន្ទាប់ពី Version beta 6 បានបង្ហាញខ្លួន មិនយូរឡើយ Apple នឹងធ្វើការបង្ហាញ iOS 7 Golden Master ដល់បណ្តាប្រព័ន្ធទូរស័ព្ទចល័តទាំងអស់ ដំបូងគេ នៅថ្ងៃទី៥ ខែកញ្ញាបន្ទាប់មកដល់បណ្តាអ្នកអភិវឌ្ឍន៍នៅថ្ងៃទី១០ ខែកញ្ញា ដែលចំនឹងថ្ងៃនៃការបង្ហាញខ្លួនរបស់ iPhoneស៊េរីថ្មី។

/

តាមប្រភពដដែលក៏បានឲ្យដឹងថា វាប្រហែលជា ១០០% ទៅហើយដែល iPhone ស៊េរីថ្មីនឹងប្រើប្រាស់ iOS 7 ដែលត្រូវបានធ្វើតេស្តពិសោធតាំងពីខែ មិថុនា មកម៉្លេះ។ សំនួរធំបំផុត ត្រូវបានចោទសួរនៅពេលនេះគឺ តើ Apple នឹងធ្វើការបង្ហាញទូរស័ព្ទតំលៃទាប សំបកធ្វើពីជ័រគឺ iPhone 5C រួមគ្នាក្នុងពេលបង្ហាញ iPhone 5S ដែរឬទេ ? ឬក៏នឹងបង្ហាញស្មាតហ្វូនតែមួយប៉ុណ្ណោះ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview