មុនពេលប្រកួតវគ្គផ្តាច់ព្រាត់ចាប់ផ្តើម ទាំងChelsea និង Bayern សុទ្ធតែមានចំនុចគួរអោយបារម្ភតែមួយដូចគ្នានោះគឺចំនុចខ្សោយត្រង់កន្លែងការពារ។

Bayern Munich – ការព្រួយបារម្ភនៅទីតាំងខ្សែការពារ

បញ្ហាត្រង់ចំនុចការពាររបស់Bayernពេលនេះ គឺពួកគេមិនមានខ្សែការពារណាដែលលេងបានល្អលំដាប់ពិភពលោកឡើយ យើងឃើញមានតែប្រធានក្រុមPhillip Lahm តែម្នាក់ប៉ុណ្ណោះដែលលេងបានល្អត្រង់កន្លែងនេះ។ ក្នុងរយះពេលមុនៗ គ្រូបង្វឹកHeynckes តែងតែប្រើប្រាស់Jerome Boateng និង Holger Badstuber ដាក់ឲលេងការពារនៅពីមុខអ្នកចាំទីManuel Neuer។ ប៉ុន្តែអ្នកទាំងពីរខាងលើនេះលេងមិនបានល្អក្នុងទីតាំងនេះទេ។ អ្នកដែលអាចទុកចិត្តបានបំផុតនៅរដូវកាលមុនគឺ Daniel Van Buyten ប៉ុន្តែគាត់បានធ្លាក់កូដលេងមិនបានល្អទៀតឡើយព្រោះតែរបួសនិងអាយុកាលរបស់គាត់។

Chelsea

Jerome Boateng មិនទាន់ធ្វើអោយជឿជាក់នៅទីតាំងខ្សែការពារឡើយ

ចំនុចដែលគួរឲបារម្ភជាងនេះរបស់Bayern នៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ខាងមុខនេះ មិនមានការចូលរួមពីBadstuber ព្រោះត្រូវបានព្យួរឈ្មោះ។ លើសពីនេះទៅទៀតបរាជ័យ2-5 ក្នុងការប្រកួតជាមួយDortmund នៅវគ្គផ្តាច់ព្រាត់ពានររង្វាន់ប្រចាំប្រទេសទើបតែកន្លងផុតទៅនោះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងការពាររបស់Bayern កំពុងជួបបញ្ហាធ្ងន់ធ្ងរហើយ។

Chelsea – ភាពចុះទន់ខ្សោយនៃខ្សែការពារ

តំលៃដែលត្រូវសងសំរាប់ជ័យជំនះលើBarca នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់គឺថ្លៃបន្តិចហើយ។ត្រង់ទីតាំងការពាររបស់Chelsea ពេលនេះគឺមានការចុះអន់ថយព្រោះតែការរងរបួសរបស់កីឡាករនិងកាតផាកពិន័យ។ John Terry និង Ivanovic ត្រូវអង្គុយនៅក្រៅទីធ្លាប្រកួតព្រោះការព្យួរឈ្មោះ។Gary Cahill និង David Luiz ត្រូវរងរបួសធ្ងន់មិនទាន់ឃើញចេញប្រកួតបាន។ ដូច្នេះខ្សែការពារខ្លាំងបំផុតទាំងបួននាក់របស់Chelseaត្រូវបានបាត់បង់អស់បីនាក់ គឺនៅសល់តែAshley Cole និងអ្នកចាំទីPetr Cechប៉ុណ្ណោះដែលអាចទុកចិត្តបាន។

Chelsea

មិនមានការចូលរួមពីTerry និង Ivanovic ជាការបាត់បង់មួយយ៉ាងធំសំរាប់Chelsea

ក្លឹបទាំងពីរសុទ្ធតែមានចំនុចខ្សោយនៅត្រង់ទីតាំងខ្សែការពារដូចគ្នា ដូច្នេះការប្រកួតផ្តាច់ព្រាត់ខាងមុខនេះនឹងត្រូវបានសំរេចដោយការធ្វេសប្រហែសរបស់ខ្សែការពារក្លឹបណាមួយមិនខាន។សូមរង់ចាំទស្សនា តាមដានទាំងអស់គ្នាថាតើការធ្វេសប្រហែសនោះនឹងធ្លាក់ទៅលើក្លឹមមួយណា?

ដោយ៖ nanoប្រភព៖ 24h