គ្រឿងផ្សំ-ត្រីរ៉ស់ ៧ខាំ-ប៊ីចេង ២ស្លាបព្រាកាហ្វេ-អំបិល ១ស្លាយព្រាកាហ្វេ-ស្ករស ២ស្លាបព្រាកាហ្វេ-ទឹកត្រី ១ស្លាបព្រាកាហ្វេ-មើមខ្ទឹម ៣កំពឹស-ប៊ឺរ ១ស្លាបព្រាបាយ-គល់ស្លឹកគ្រៃ ២គល់-ស្លឹកក្រូចសើច ៤សន្លឹក-ជីគ្រប់មុខ កន្លះខាំ-សាលាដ កន្លះខាំ-ត្រសក់ ៣០ក្រាម-សណ្ដែកបណ្ដុះ កន្លះខាំ-ប៉េងប៉ោះ ១ផ្លែ-ម្ទេស ២ផ្លែ-នំបញ្ចុក ១ចាន-អំពិលទុំ ១ខាំ-ស្លឹកខ្ទឹម ១ដើម-ក្រដាសអាលុយមីញ៉ូម ១បន្ទះ

បៀបរៀបចំគ្រឿងផ្សំ-ត្រីរ៉ស់លាងឱ្យស្អាតជាមួយទឹកអំបិល ដើម្បីកុំឱ្យឆ្អាប-ប៊ឺរយកទៅលាបលើក្រដាសអាលុយមីញ៉ូម-គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាត ១ដើមយកទៅញាត់ចូលមាត់ត្រី ហើយមួយដើមទៀត ហាន់បញ្ឆិតស្ដើងៗ-ស្លឹកក្រូចសើចលាងទឹកឱ្យស្អាត-មើមខ្ទឹមបកសម្បកចេញ ហើយលាងទឹកឱ្យស្អាត យកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក-អំពិលទុំច្របាច់យកគ្រាប់ចេញ-សាលាដ និងសណ្ដែកបណ្ដុះ លាងទឹកឱ្យស្អាត ហើយរៀបដាក់ចាន-ត្រសក់លាងទឹកឱ្យស្អាត ចិតបញ្ឆិតៗឱ្យក្រាស់ល្មមរៀបដាក់ចាន-ប៉េងបោះលាងទឹកឱ្យស្អាត ចិតបញ្ឆិតៗឱ្យក្រាស់ល្មមរៀបដាក់ចាន-ជីគ្រប់មុខបេះ ហើយយកទៅលាងទឹកឱ្យស្អាត រៀបដាក់ចាន-ម្ទេសលាងទឹកឱ្យស្អាត-ស្លឹកខ្ទឹមលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗល្មម-នំបញ្ចុករៀបដាក់ចាន របៀបរៀបចំគ្រឿងផ្សំទឹកអំពិលទុំ ដំបូង យកសាច់អំពិលទុំសុទ្ធ លាយជាមួយស្ករស ២ស្លាបព្រា ទឹកត្រី១ស្លាបព្រា ប៊ីចេង១ស្លាបព្រាបាយ ហើយដាក់មើមខ្ទឹម ដែលចិញ្ច្រាំចូល រួចលាងជាមួយគ្នាឱ្យសព្វហើយយកស្លឹកខ្ទឹម រោយពីលើជាការស្រេច។ របៀបធ្វើ ដំបូង យកត្រីរ៉ស់ ដែលលាងឱ្យស្អាត យកទៅរុំជាមួយនឹងក្រដាសអាលុយ មីញ៉ូមដែលលាបប៊ឺរហើយ។ បន្ទាប់មក ត្រូវយកគល់ស្លឹកគ្រៃ ទៅញាត់ចូលមាត់ត្រី រួចដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ បន្ទាប់មក ត្រូវយកស្លឹកក្រូចសើច និង គល់ស្លឹកគ្រៃ ដែលហាន់ហើយ យកទៅរោយពីលើត្រី រួចរុំឱ្យជិត យកទៅដុតឱ្យឆ្អិនល្មម ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian