កុំព្យូទ័រថេប្លេត 4K ជំនាន់ថ្មី របស់ក្រុមហ៊ុន Panasonic ត្រូវបានឧទ្ទេសនាមជាផ្លូវការ ដោយមានតម្លៃ ៦.០០០ដុល្លារអាមេរិក។

/

កាលពីខែមិនា ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចេញកុំព្យូទ័រថេប្លេត ដែលមានទំហំ ២០អ៊ិន្ឈ៍ រីសូលូសឹន ៣៨៤០ x ២៥៦០ ជាមួយនឹងដង់ស៊ីតេភិចសេល ១៥:១០។ នេះគឺជាថេប្លេតដែលមានអេក្រង់ប្រភេទ IPS LCD Alpha 4K ដំបូងក្នុងពិភពលោក។ ហើយកាលពីម្សិលមិញនេះ ជំនាន់បន្ទាប់របស់ ថេប្លេតនេះ ត្រូវបានក្រុមហ៊ុនជប៉ុន ឧទ្ទេសនាមដល់សាធារណជន ដោយប្រើឈ្មោះកូដ Toughpad 4K ។

/

Toughpad 4K នៅតែរក្សាកម្រិតរីសូលូសឹនដូចមុន ធៀបនឹងកំណែចាស់ ប៉ុន្ដែ គ្រឿងម៉ាស៊ីន ត្រូវបានអភិវឌ្ឍខ្លះៗ។ ថេប្លេត Toughpad 4K មានពីកំណែ គឺមួយប្រភេទ ប្រើប្រូសេសឺរ Intel Core i5-3437U និងកំណែមួយទៀត ប្រើ Core i7-3687U ប៉ុន្ដែ ទាំងពីរកំណែនេះ សុទ្ធតែប្រើកាតក្រាហ្វិក GeForce GT 745M ឬ NVIDIA Quadro K1000M 2GB VRAM , 256 GB SSD និង RAM 16GB ។

/

ដោយមានរន្ធ USB 3.0, អាចប្រើកាត SD (SDXC), rnjF Mini DisplayPort, Ethernet 10/100/1000 ថេប្លេត Panasonic Toughpad 4K ត្រូវបានទទួលស្គាល់ថា ជាឧបករណ៍សម្រាប់អ្នកជំនួញ ឬអ្នកដែលមានការងារឯកទេសធំៗ។ តាមការវាយតម្លៃ Panasonic Toughpad 4K គឺពិតជាឧបករណ៍ដែលសមស្របនឹងការងារដូចជា ទូរគមនាគមន៍ ទស្សនាវដ្ដី ផ្ដិតរូប រចនា ឬវិស័យភាពយន្ដ។ល។

/

/

/

/

ចំនុចអវិជ្ជមានធំបំផុតរបស់ថេប្លេតនេះ នោះគឺថាមពលថ្ម មានរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ សម្រាប់បំពេញការងារធម្មតា។ Toughpad 4K ត្រូវបានក្រុមហ៊ុន Panasonic ដាក់លក់ក្នុងតម្លៃ ៦.០០០ដុល្លារអាមេរិក គឺប្រហែលនឹង ២៤.៣៧០.០០០រៀល៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ panasonic/windowscentral