បន្ទាប់ពីទទួលបានការ ច្រានចោលពីក្រុម Liverpool ក្នុងតំលៃ ៣០ លានផោន សំរាប់កីឡាករLuiz Suarez រួចមក ថ្ងៃនេះក្រុម Liverpool បើកភ្លើងខៀវអោយ Arsene Wenger ដេញថ្លៃយកSuarez ម្តងទៀតហើយ ។

Bigខ្សែរប្រយុទ្ធ Luis Suarez របស់ Liverpool  បានក្លាយជាកីឡាករលេខ ១ ដែលក្រុមកាំភ្លើងធំArsenal ចង់បានជាងគេ សំរាប់រដូវកាលថ្មីនេះ ។ ថ្មីៗកន្លងទៅនេះ Arsenal ក៏បានតម្លើងថ្លៃដល់ទៅ ៣៥ លានផោន ផងដែរ តែត្រូវបានខាងទឹកដី Anfield ប្រាប់ថាមិនគ្រប់គ្រាប់សំរាប់ បន្ទន់ចិត្ត Suarez ឡើយ ។Arsene Wenger សំរេចចិត្តអោយថ្លៃ Suarez ម្តងទៀតគឺចំនួន ៤០ លានផោន ។ Arsene Wengerកំពុងតែរង់ចាំមើលថា តើចំនួននេះ អាចបំបែកទឹកចិត្តរបស់ Suarez ដែលចង់ចាកចេញពីទឹកដីរបស់ក្រុម Liverpool អោយមក Arsenal បានឬទេ ? ក្នុងពេលដេញថ្លៃ Luis Suarez ក្រុម Arsenalក៏បានព្យាយាមយក Higuain និងសំលឹងមើល Rooney ផងដែរ ៕

/

ដោយ ៖ កុសលប្រភព ៖ dailymail