រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកំលាំងប៉ូលិសប៉ុសិ៍្តឃាត់ខ្លួនបញ្ជូនមកផ្នែកព្រហ្មទណ្ឌខណ្ឌដង្ក ោ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីរូបគេធ្វើសកម្មភាពបោកយកម៉ូតូរបស់មិត្តភក្តិទៅ បញ្ចាំរួចយកលុយដើរស៊ីចាយបានរយៈពេល៣ថ្ងៃក្រោយមកក៏ត្រូវចាប់ខ្លួនតែម្តង ។ យុវជនខិលខូចរូបនោះត្រូវប៉ូលិសចាប់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៨ មករា ឆ្នាំ២០១១ នៅម្តុំភ្លើងស្តុបផ្សារដើមគ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសមត្ថកិច្ចសហការជាមួយនឹងម្ចាស់ម៉ូតូដែលចាញ់បោកជននោះ ។ យុវជននោះឈ្មោះអៀន រដ្ឋ ហៅទោក អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល បានធ្វើសកម្មភាពឆបោកម៉ូតូ១គ្រឿង ម៉ាកគុបជ្រុងC50 ពណ៌ខៀវចាស់ ពាក់ស្លាកលេខ1W-2694 ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះវឿន រ៉ាវុធ អាយុ១៨ឆ្នាំ មានទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ។តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ឆបោកនេះបានកើតឡើងតាំងពីថ្ងៃទី៥ មករា មកម្ល៉េះ ដោយជនខិលខូចរួមជាមួយនឹងមិត្តភក្តិមួយចំនួនទៀត ព្រមទាំងយុវជនរងគ្រោះបាននាំគ្នាស៊ីផឹកជុំគ្នាយ៉ាងសប្បាយនៅក្នុងភូមិកន្ទុយទឹក សង្កាត់គងនយ ខណ្ឌដង្កោ ។ បន្ទាប់ពីផឹកទឹកត្នោតជូរអស់ចំនួន១០លីត្របណ្តាលឱ្យ ម្នាក់ៗស្រវឹងធ្លាក់ភ្នែកហើយនោះ ជននោះបានខ្ចីម៉ូតូជនរងគ្រោះឌុបមិត្តភក្តិម្នាក់ទៀតទៅផ្ទះ ហើយក៏បានយកម៉ូតូនោះទៅបញ្ចាំនៅកុងស៊ីមួយឯខណ្ឌ៧មករា រាជធានីភ្នំពេញ យកលុយដើរស៊ីចាយ ។ ប្រភពដដែលបានបន្តថា ក្រោយពីដឹងថាត្រូវចាញ់បោកជននោះម្ចាស់ម៉ូតូបានដើររកគ្រប់ទីកន្លែង រហូតដល់រយៈពេល៣ថ្ងៃក្រោយមកទើបជួបក៏សហការជាមួយសមត្ថកិច្ចចាប់ខ្លួនជននោះបញ្ជូនទៅផ្នែកព្ រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតែម្តង ៕
