មិនខុសពីការទស្សទាយរបស់អ្នកជំនាញលើវិស័យកីឡានោះទេ ក្លឹបសេះបង្កង់ Juventus មិនអាចទប់ ទល់បាន ជាមួយនឹងកំលាំងដ៏ខ្លាំងក្លារបស់ក្លឹបអ្នកមានបុណ្យ Barcelona ឡើយ។ ក្រោមថ្វីជើងដ៏ឆ្នើម របស់ជើងឯកស៊ុតបាល់ទាត់ទាំងបី  Messi - Suarez - Neymar បានជួយឲ្យក្លឹបអ្នកមានបុណ្យ ទទួល បានជ័យជំនះក្នុងលទ្ធផលចប់ការប្រកួត ៣​ ទល់នឹង ១។ ជាមួយនឹងលទ្ធផលនេះ គ្រូបង្វឹកលោក Luis Enrique បានបញ្ចប់ការប្រកួតក្នុងរដូវកាល ២០១៤/២០១៥ ជាមួយនឹងការឈ្នះពានបានបី រួមមាន ពាន La Liga, ពាន ស្តេច និងពាន Champions League។

អាន៖ ដាច់ឆ្ងាយពី Ronaldo, Messi ជាកីឡាករឆ្នើមបំផុត នៅក្នុងប្រវត្តិសាស្រ្ត Cup C1 ឬ Champions League

/

ម្ចាស់ពានរង្វាន់ La Liga បានចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ យ៉ាងរលូន។ បន្ទាប់ពីការសហការ គ្នាបានយ៉ាងល្អ នៅនាទីទី៤ កីឡាករ Iniesta បានបោះបាល់យ៉ាងស្អាត ដល់កីឡាករ Rakitic ស៊ុត ទម្លាយសំណាញ់ទី Jeventus នាំមុខបានមួយគ្រាប់មុន។ នៅនាទីបន្តបន្ទាប់ក្នុងតង់ទី១ ក្រុមកីឡាករ Barcelona បានបន្តការដាក់សំពាធដល់អ្នកចាំទី Jeventus ដោយការមានឱកាសស៊ុតបាល់បញ្ចូលទី ប៉ុន្មានលើកទៀត ប៉ុន្តែគ្រាប់បាល់បន្ថែមមិនត្រូវបានរកបានឡើយ ដោយរក្សានូវលទ្ធផលនាំមុខ ១-០ រហូតដល់ចប់តង់ទី១។

ឈានចូលដល់តង់ទី២ ក្លឹបអ្នកមានបុណ្យ Barcelona នៅតែជាអ្នកគ្រប់គ្រងបាល់បានច្រើនដដែល។ ប៉ុន្តែជាក់ស្តែង ក្រោយប៉ុន្មាននាទី នៃការបោះចោលឱកាសល្អ បន្តបន្ទាប់គ្នារបស់ Suarez (នៅនាទី ទី  ៤៨) និង Messi (នាទីទី ៥១) កីឡាករ Morata របស់ Jeventus បានរកគ្រាប់បាល់តាមស្មើមួយគ្រាប់ វិញ នៅនាទីទី ៥៥។

អាន៖ Ronaldo ថតវីដែអូបង្ហោះ សុំអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបាននៅ ស្ងប់ស្ងៀម

/

បន្ទាប់ពីស៊ុតបាល់តាមស្មើវិញបាន Juventus ហាក់ដូចជាលេងបានល្អជាងមុន និងបន្ថែមការវាយ សំរុកទៅខាង Barcelona ។ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បន្ថែមបានទេ រហូតដល់នាទីទី ៦៨ បន្ទាប់ពីអ្នកចាំទី Buffon ចាប់បាល់ក្រឡក ក្រោមកំលាំងជើងស៊ុតដ៏ខ្លាំងរបស់ Messi ខ្សែប្រយុទ្ធល្បី ខាងខាំ Luis Suarez ក៏លេចមុខទាន់ពេលវេលា និងស៊ុតបាល់បន្ថែមបញ្ចូលទីបានសម្រេច ធ្វើឲ្យក្លឹប Barcelona នាំមុខជាថ្មីម្តងទៀត ជាមួយនឹងលទ្ធផល ២ ទល់នឹង ១។ បន្ទាប់មក នៅនាទីចុងក្រោយ នៃការប្រកួត ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Neymar ក៏រកគ្រាប់បាល់បន្ថែមបានមួយគ្រាប់ ទៀតឲ្យ Barcelona ធ្វើឲ្យចប់ការប្រកួត ក្លឹបអ្នកមានបុណ្យឈ្នះការប្រកួតដោយលទ្ធផល ៣-១ ហើយ ក្លាយជាម្ចាស់ពានរង្វាន់ Champions League នារដូវកាល ២០១៤-២០១៥ នេះ។

/

Barcelona ក្លាយជាក្លឹបបាល់ទាត់ដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត C1/Champions League ដែលមាន កីឡាករដល់ទៅពីររូប រកបានគ្រាប់បាល់លើសពី ១០គ្រាប់ ក្នុងមួយរដូវកាល។ នោះគឺកីឡាករ Lionel Messi និង Neymar។ ខ្សែប្រយុទ្ធទាំងពីររូបនេះ នឹងរួមគ្នាជាមួយនឹងកីឡាករ Cristiano Ronaldo (Real Madrid) ដណ្តើមយកពានរង្វាន់ ស្តេចទម្លាយសំណាញ់ទី នៅថ្ងៃខាងមុខនេះ៕

 

ប្រែសម្រួល៖ ករុណាប្រភព៖ zing, youtube