តាំងពីដើមរៀបមក ប៉ូលិសអន្ដរជាតិ អាំងទែប៉ូល តែងតែមានបុរសជាអ្នកដឹកនាំ ប៉ុន្ដែពេលនេះទីភ្នាក់ងារមួយនេះ ចាប់ផ្ដើមមានស្ដ្រីជាប្រធានដឹកនាំវិញម្ដង ដែលនេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ដ្រ។
ប្រភពសារព័ត៌មានពីទំព័រ Itar-tass នៅក្នុងកិច្ចប្រជុំបណ្ដាប្រមុខដឹកនាំប៉ូលិស អាំងទែប៉ូលលើកទី៤១ ដែលធ្វើឡើងនៅ ទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី តំណាងមកពី ប្រទេសបារាំង គឺលោកស្រី Mirelle Ballestrazi ត្រូវបានបោះឆ្នោតជ្រើស រើសប្រធានប៉ូលិសអាំងទែប៉ូល ។
គួរបញ្ជាក់ថា លោកស្រី Mirelle Ballestrazi ជា មន្ដ្រីប៉ូលិសតាំងពីឆ្នាំ១៩៧៥ ។ លោកស្រីធ្លាប់បានទទួលភារកិច្ចប្រឆាំងចោរប្លន់នៅទីក្រុងប័រដូ ក្នុងរយៈពេល យ៉ាងយូរកន្លងមក។ នៅពាក់កណ្ដាលឆ្នាំ១៩៩០ លោកស្រី បានបំពេញបេសកកម្មនៅលើកោះ Corsica ពេលដែលកោះនេះត្រូវជនល្មើស គ្រប់គ្រង ។ រយៈពេល២ឆ្នាំកន្លងមកនេះ លោកស្រីបានកាន់តំណែងសំខាន់ទី២ក្នុង ជួរប៉ូលិសបារាំង ។

លោកស្រី Mirelle Ballestrazi នឹងត្រូវឡើងកាន់តំណែង ប្រធានប៉ូលិសអាំងទែប៉ូល ជំនួសលោកRonald Noble ជនជាតិអាមេរិក ដែល កាន់តំណែងប្រធានអាំងទែប៉ូលនេះ អស់រយៈពេល ៣អាណត្ដិជាប់ៗគ្នា ៕
ដោយ ៖ សីហាប្រភព ៖ Itar-tass