ដូចដែលទស្សនិកជនបានដឹងហើយថា Ronaldo ទើបតែចុះកុងត្រាថ្មីបន្ថែម ៥ ឆ្នាំទៀតដែលទទួលបានប្រាក់ចំនូលប្រចាំរដូវកាល ថ្លៃជាងគេបង្អស់ ។ ដូចនេះហើយទើប Camnews សុំលើកយកតារាបាល់ទាត់ទាំងឡាយ ដែលទទួលបានថ្លៃលេងប្រចាំរដូវកាល ថ្លៃជាងគេទាំង១០ រូបមកជូនទស្សនិកជនទស្សនា ។

-Torres (Chelsea) ទិញពី Liverpool ក្នុងតំលៃ ៥០ លានផោនហើយទទួលបានប្រាក់ ប្រចាំរដូវកាលប្រមាណ ១០,៨ លានអឺរ៉ូ ។

Top-Thiago Silva កីឡាករសញ្ជាតិ ប្រស៊ីល លេងអោយក្រុម PSG របស់បារាំងក្នុងតំលៃខ្លួន ១២លានអឺរ៉ូ ក្នុងមួយរដូវកាល ។

Top-Yaya Toure លេងអោយក្រុម Manchester City ក្នុងតំលៃ ១៣ លានអឺរ៉ូ ក្នុងមួយរដូវកាល ។

Top-Sergio Aguero លេងអោយក្រុម Manchester City ក្នុងតំលៃ ១៣,៥ លានអឺរ៉ូក្នុងមួយរដូវកាល ។

Top-Wayne Rooney បើទោះបីជាត្រូវបានគេនិយាយថា មិនសប្បាយចិត្តជាមួយ Manchester Unitedហើយនឹងចាកចេញក៏ដោយ ក៏នៅតែទទួលបានតំលៃថ្លៃដោយ ១៣,៨ លានអឺរ៉ូក្នុងមួយរដូវកាល។

Top-Falcao បានៅលេងនៅក្រុម Monaco របស់បារាំងក្នុងតំលៃខ្លួន ១៤ លានអឺរ៉ូក្នុងមួយរដូវកាល ។

Top-Zlatan Ibrahimovic ជាកីឡាករដែលទទួលបានតំលៃលេងច្រើនជាងគេ ក្នុងមួយរដូវកាលនៅឯបារាំង ដោយទទួលបាន ១៤,៥ លានអឺរ៉ូ ក្នុងក្រុម PSG ។

Top-Neymar កីឡាករលេចធ្លោរបស់ប្រស៊ីល លេងអោយក្រុម Barcelona ក្នុងតំលៃ ១៥ លានអឺរ៉ូក្នុងមួយរដូវកាល ។

Top-Messi ដែលគេនិយាយថា ជាកីឡាករល្អជាងគេបង្អស់នោះ ទទួលបានតំលៃខ្លួន ១៦ លានអឺរ៉ូក្នុងមួយរដូវកាល ។

Top-Cristano Ronaldo ជាកីឡាករដែលទទួល តំលៃលេងថ្លៃជាងគេបង្អស់គឺ ១៧ លានអឺរ៉ូក្នុងមួយរដូវក្នុងការលេងអោយក្រុម Real Madrid ៕

Top

 

ដោយ ៖ កុសលប្រភព ៖ k14