អ្ន​ក​គាំទ្រ​​លោក​​ម៉ម សូណង់​ដូ មួយក្រុមធំ បាន​​នាំ​​គ្នា​បុក​​ទម្លុះ​​រនាំង​របស់​​​ប៉ូលីស ដើម្បី​ចូល​​ទៅ​​ខាង​​មុខ​សាលា​​ដំបូង​​រាជ​​ធានី​ភ្នំ​ពេញ ដើម្បីស្តាប់​​លទ្ធ​​ផល​​​កាត់​​ក្តី​ លោក​ ម៉ម សូណង់ដូ។

កាលពីវេលា​​ម៉ោ​ងជាង​​៩​ព្រឹក ​ថ្ងៃ​អង្គារ​​នេះ អ្ន​ក​គាំទ្រ​​លោក​​ម៉ម សូណង់​ដូ បាន​​នាំ​​គ្នា​បុក​​ទម្លុះ​​រនាំង​របស់​​​ប៉ូលីស ​​ដើម្បី​ចូល​​ទៅ​​ខាង​​មុខ​សាលា​​ដំបូង​​រាជ​​ធានី​ភ្នំ​ពេញ ក្នុង​​បំណង​​​រង់​​ចាំ​​ស្តាប់​​លទ្ធ​​ផល​​​កាត់​​ក្តី​ លោក​ ម៉ម សូណង់​ដូ ដែលកំពុងត្រូវបានកាត់ទោសពីបទ ទាក់ទឹននឹងរឿងបង្កើតតំបន់អបគមន៍នៅក្រចេះ។

/

/

/

ប្រភព​ព័ត៌មាន​ពី VOD បានរាយ​ការណ៍​មក​ថា នៅពេល​នេះ ​អ្នក​គាំទ្រ​លោក ​​​​​ម៉ម សូណង់​ដូ បាន​បុក​ទម្លុះផុត​រនាំង​​ទី១​​ហើយ នៅ​ផ្លូវ​ខាង​រង្វង់​​មូល​​នាង​​គង្ហីង ដោយ​មាន​​ការ​ប្រត្រាយ​ប្រតប់​រវាង​​​អ្នក​​គាំទ្រ​លោក​​ម៉ម សូណង់​ដូ​ និង​នគរបាល ប៉ុន្តែ​​មិន​ទាន់​​មាន​​សេច​ក្តី​​​រាយ​ការណ៍​​ថា មាន​​អ្នក​រង​របួស​នៅ​ក្នុង​ការ​ប្រត្រាយ​​ប្រតប់​​គ្នា​​នោះ​​ទេ៕

ដោយ ៖ ពិសិទ្ធប្រភព ៖​ VOD