ខេត្តស្ទឹងត្រែង ៖ បុរសជាឪពុកម្នាក់ដែលមានចិត្តមិនខុសពីសត្វតិរច្ឆានបានធ្វើទារុណកម្មវាយដំ និងចាប់រំលោភកូនស្រីរបស់ខ្លួនរហូតបានសំរេចច្រើនដងក្រោមតំណក់ទឹកភ្នែកម្តាយយំស្តា យអាណិតកូនស្រី មិនទាន់ដឹងក្តី ស្ថិតក្នុងចង្កូមបិសាចតណ្ហា...នេះជាទង្វើគួរឱ្យថ្កោលទោសបំផុតដែលកើតឡើងនៅក្នុងស្រ ុកសៀមបូក ខេត្តស្ទឹងត្រែង។យុវតីរងគ្រោះដោយការរំលោភសេពសន្ថវៈពីឪពុកបង្កើតបានរៀបរាប់ទាំងអួលដើម កថា រយៈពេលជិតមួយឆ្នាំមកនេះឪពុកនាងតែងតែរករឿងវាយដំច្រំធាក់ គំរាមកំហែងបិទសិទ្ធិសេរីភាពមិនឱ្យនាងទៅណាមកណាទេ ដោយឪពុកល្មោភកាមតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយឡើងមកលួងលោម និងប្រព្រឹត្តអំពើអនាចារលើរូបនាង ខណៈពេលនាងកំពុងដេកនៅជិតម្តាយ និងប្អូន ប៉ុន្តែគ្រាន់តែជាការបៀតបៀនកេរ្តិ៍ភេទប៉ុណ្ណោះ មិនស៊ីជំរៅទេ។យុវតីរងគ្រោះបន្តរៀបរាប់ទាំងទឹកភ្នែកថា ពេលឪពុកមកដេកជាមួយនាងម្តងៗ នាងចង់តែស្រែកឱ្យផ្អើលពេញភូមិ ប៉ុន្តែមិនហ៊ានស្រែកព្រោះខ្លាចឪពុកវាយធ្វើបាប។ ឯម្តាយនាងក៏ដឹងរឿងនេះដែរ តែគាត់មិនហ៊ានមាត់ ព្រោះខ្លាចបែករឿងខ្មាសអ្នកជិតខាង និងខ្លាចឪពុកចិត្តឃោរឃៅនេះវាយសម្លាប់ផងដែរ។ រហូតដល់ចុងឆ្នាំ២០១០ ឪពុកគ្មានចិត្តមេត្តាបានរំលោភស៊ីជំរៅសំរេច៣ដងនៅយប់បន្តបន្ទាប់ បើទោះជាការរំលោភខ្លះនៅចំពោះមុខម្តាយក៏ដោយ ក៏ម្តាយមិនហ៊ានចូលជួយដែរ សុខចិត្តសម្រក់ទឹកភ្នែកឥតល្ហែឈឺចាប់ និងខ្លោចផ្សាក្រៃលែង...ប៉ុន្តែទីបំផុតម្តាយសំរេចចិត្តដឹកដៃកូនទៅប្តឹងប៉ូលិសឱ្យចាត់កា រឪពុកតិរច្ឆាននេះតាមច្បាប់ ៕

