ភ្នំពេញ៖ រាជធានីភ្នំពេញ ក្នុងនាមជាសមាជិករបស់ CITYNET បានរៀបចំសិក្ខា សាលាមួយស្តីពី រួមគ្នាដើម្បីទីក្រុងស្អាត ដើម្បីចូលរួមអបអរសាទរ ខួប ២៥ឆ្នាំ នៃថៃ្ងបងើ្កត CITYNET ជាមួយបណ្តាទីក្រុងនានាក្នុងសកលលោក។

សិក្ខាសាលានេះ បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១២ ក្រោមវត្តមានរបស់ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញឱ្យ ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសំរាម ចេះទុក្ឋដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន និងជាពិសេស នៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។

១. បញ្ហាសំណល់រាវៈ គ្រប់ជំនាញនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជំរុញគ្រប់សណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន និងកន្លែងលាងរថយន្ត ត្រូវធ្វើការសំអាតសំណល់ រាវរបស់ខ្លួនមុននឹងបញ្ចេញចូលលូសាធារណៈ ឬតំបន់សាធារណៈ តាមរយៈ ការប្រើប្រាស់អាងប្រព្រឹត្តិកម្ម ឬធុងចំរោះទឹកសំអុយ។

២. បញ្ហាសំណល់រឹង-សំរាមៈ ត្រូវផ្តល់ប្រតិទិនប្រមូលសំរាម ជាក់លាក់ (មិនឱ្យលើសពី០២ម៉ោង)តាមតំបន់នីមួយៗ ហើយសង្កាត់ត្រូវរៀបចំការផ្សព្វផ្សាយដល់ប្រជាពរដ្ឋរស់នៅក្នុងភូមិរបស់ខ្លួន។ ជាពិសេស ក្រុមហ៊ុនស៊ីនទ្រី និងមន្ទីរបរិស្ថាន នឹងបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅគ្រប់សង្កាត់ ដើម្បីត្រួតពិនិត្យ កែលំអចំណុចខ្វះខាត និងធ្វើការផាកពិន័យ ចំពោះប្រជាពលរដ្ឋណា ដែលមិនបានអនុវត្តតាមការណែនាំ។ ជាពិសេស ក្រុមហ៊ុនស៊ីនទ្រី ត្រូវមានឡានដឹកសំរាមសើម ជារៀងរាល់ថ្ងៃ ហើយត្រូវមានកន្លែង សំរាប់ដាក់សំរាមសើមដោយឡែក។

៣. ថង់ប្លាស្ទិកៈ ជាបញ្ហាប្រឈមដ៏ចំបង ដែលមានទំហំ ២០ស.ម ចុះក្រោម ត្រូវបង្កើនការផ្សព្វផ្សាយពីគ្រោះថ្នាក់ពីថង់ប្លាស្ទិក និងជំរុញលើក ទឹកចិត្តឲ្យមានការប្រើប្រាស់ថង់ក្រណាត់ ក្រដាសនិងជៀសវាងការហូបចំណីអាហារដែលច្រកក្នុងថង់ប្លាស្ទិក។ ជំរុញឱ្យប្រជាពលរដ្ឋបន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងគាំទ្រការលើកសំណើទៅរាជរដ្ឋាភិបាលលើការយកពន្ធបរិស្ថានលើការផលិត និងនាំចូលថង់ប្លាស្ទិក។ បង្កើនការអប់រំផ្សព្វផ្សាយ និងការផាកពិន័យការបោះចោលរាយ ប៉ាយថង់ប្លាស្ទិក។ ៤. គុណភាពខ្យល់ និងសំលេងៈ ត្រូវបង្កើនការផ្សព្វផ្សាយស្តង់ដារអនុញ្ញាត ឲ្យបន្លឺសំលេងឲ្យបាន ទូលំទូលាយដល់សាធារណជន។ ខណ្ឌនីមួយៗ ត្រូវមានផែនការនិងសកម្មភាពពង្រីកផ្ទៃ-តំបន់បៃតងយ៉ាងតិច ៥០០ម² ក្នុងមួយឆ្នាំ៕
ដោយ៖ វណ្ណៈប្រភព៖ phnompenh