ជំងឺធ្លាក់ស គឺជាប្រភេទជំងឺម្យ៉ាង ដែលកើតមានឡើងតែចំពោះស្រ្តីតែប៉ុណ្ណោះ។ គ្រប់ស្រ្តីដែលកើតមានជំងឺនេះ នឹងបណ្តាលឱ្យមានទឹកពណ៌ស ធ្លាក់ចេញមកពីរន្ធយោនី (ប្រដាប់ភេទស្រ្តី)។ជំងឺធ្លាក់ស កើតមានឡើងនៅក្នុងអំឡុង និងចន្លោះពេលដែលស្រ្តីមានរដូវ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមករដូវ។ ប្រសិនបើ មិត្តស្រី្តទាំងអស់មិនអាចព្យាបាលឱ្យបានជាសះស្បើយទាន់ពេលវេលាទេ វានឹងក្លាយទៅជាប្រភេទជំងឺធ្លាក់រំារ៉ៃ ពិបាកនឹងព្យាបាល។

ដូច្នេះ​ ថ្ងៃនេះយើងសូមណែនាំជូនមិត្តស្រ្តីទំាងអស់នូវរូបមន្តងាយៗ  មួយចំនួនដូចខាងក្រោមដែលអាចជួយព្យាបាលជំងឺធ្លាក់ស ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស ដោយមិនប៉ះពាល់ដល់សុខភាព។

/

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ coriander ៣ស្លាបព្រាបាយ ដាក់ត្រាំទឹក​១កែវ ទុកមួយយប់រួចត្រងយកទឹក នៅពេលព្រឹកឡើង បន្ទាប់មកផឹកទឹកនោះ មុនពេលទទួលទានអាហារ។

វិធីទី២៖ សូមកាត់យក រុក្ខជាតិ lady fingers ចំនួន ១០០ក្រាម រួចដាក់រុក្ខជាតិនេះ  ដាំក្នុងទឹកចំណុះ ១លីត្រ ទុករយៈពេល ២០នាទី រួចត្រងយកទឹក  ទុកឱ្យនៅក្តៅឧណ្ឌៗ   បន្ទាប់មកផឹកនោះ ឱ្យបាន ៦០ ទៅ ៩០មីលីលីត្រ ជាការស្រេច។

មួយវិញទៀត មិត្តស្រ្តីទាំអស់ អាចផឹកទឹក cranberry ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ  ក៏អាចជួយកាត់បន្ថយ និងព្យាបាលជំងឺធ្លាក់សបានផងដែរ  ឬ ទទួលទានផ្លែចេក ឱ្យបាន ២ ទៅ៣ផ្លែ  ជាមួយនឹងប័រ (clarified butter) ជារៀងរាល់ថ្ងៃ   នឹងជួយឱ្យជំងឺធ្លាក់ស   បានធូរស្បើយយ៉ាងឆាប់រហ័ស។

បញ្ជាក់៖ គ្រាប់ធញ្ញជាតិ coriander,  រុក្ខជាតិ lady fingers, និង ប័រ (clarified butter)  អាចរកទិញបាននៅតាមផ្សារ និងផ្សារទំនើប៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda