រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​​បានធ្លាក់​ប្រឡាយ​ផ្ងារ​​​ជើង​​ដោយ​​សារ​តែ​អ្នក​បើកបរ​​​វិល​មុខ​ខ្ លាំង ។​ នេះជា​​​ការ​អះអាង​​របស់​​ម្ចាស់​រថយន្ត ​។ ករណីនេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០នាទី​​ព្រឹក​ថ្ងៃទី​​​​​​១៤ មករា​​នៅ​តាម​ដង​​ផ្លូវ​លេខ​២០១០​​ ភូមិ​​ទឹក​ថ្លា​ សង្កាត់​​​ទឹក​ថ្លា រាជធានីភ្នំពេញ​ ។​ ពេល​រថយន្ត​ធ្លាក់​​ប្រឡាយ​នោះអ្នកជិះ​៣​នាក់​​​គេចផុត​ពីការ​រង​របួស ​ហើយ​បញ្ចៀស​បាន​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​ជាយថា​ហេតុ​ ។យោងតាម​សំដី​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ឃូ ឈុនម៉េង ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ជា​អាជីវករ​រស់​នៅភូមិ​ព្រែក​តាខ្មៅ​ សង្កាត់​​ដើម​មៀន ក្រុង​តាខ្មៅ​​ ខេត្ត​កណ្តាល​ ​ឱ្យ​ដឹងថា គាត់​បើក​រថយន្ត​​កាមរី​ឆ្លាម​ ពាក់​ស្លាក​លេខ​2A-4624 ​ពី​ជើង​​ទៅត្បូង​​តាម​ដង​​ផ្លូវ២០១០ ឆ្ពោះ​ទៅ​ចូលរួមពិធី​មង្គល​ការ​បងប្អូន​ ។ពេល​ទៅ​​ដល់​កន្លែង​កើត​ហេតុ​​គាត់​វិល​មុខ​ខ្លាំង​ ស្របពេល​​មាន​​ជំងឺ​លើស​ឈាម​​ផង​នោះ ក៏ជ្រុល​ចង្កូត​​ទៅ​ប៉ះ​ម៉ូតូ​សេ១០០ កូរ៉េ មួយគ្រឿង ហើយ​ដោយ​សារ​គាត់​ជាន់​ហ្វ្រាំង​​ខ្លាំង​ពេក​បណ្តាល​​ឱ្យ​រថយន្ត​​​ធ្លាក់​ប្រឡាយ​​ផ្ងារ​ជើង​តែម្តង ។ ចំពោះ​អ្នក​ជិះម៉ូតូ​រងរបួស​ស្រាល ។ ប្រភព​ដដែល​​បន្ត​ថា ពេល​រថយន្ត​ធ្លាក់​ប្រឡាយ​ប្រពន្ធ​និង​ប្អូនគាត់​​ម្នាក​មិនរងរបួស​ទេ ព្រោះ​ប្រឡាយ​ពុំ​មាន​ទឹក​ ។ ​ម្ចាស់​បាន​ហៅ​រថយន្ត​ទៅ​​ស្ទូច​រថយន្ត​របស់​ខ្លួន​យកទៅ​ជួសជុល​ ៕