កាលពីម្សិលមិញ ក្រុមបាល់ទាត់ Real Madrid បានទៅចូលរួមការប្រកួតបាល់ទាត់នៅអាមេរិចក្នុងការប្រកួត International Friendly Champion Cup ។ Real Madrid ប៉ះជាមួយក្រុម Chelseaដែលដឹកនាំដោយ អតីតគ្រូបង្វឹករបស់ខ្លួន Jose Mourinho ។ ការប្រកួតនេះ ត្រូវបានគេរំពឹងទុកថា ជាការប្រកួតមួយ ដែលមិនអាចខានបាន ។

/ដួចបានរំពឹងទុកមែន ក្នុងរយៈពេល ៩០ នាទី ការប្រកួតពិតជាមានភាពតានតឹង ជាងការប្រកួតណាៗទាំងអស់ ។ Ronaldo គឺជាកីឡាករមួយ ដ៏លេចធ្លោបំផុត ក្នុងការប្រកួតមួយនេះ ទាំងការសំរុក និង ទប់ ។ Ronaldo ត្រូបានគេប្រទះឃើញថា កជើងរបស់ Ronaldo ចេញឈាមឡើងពេញស្រោមជើងទៅហើយ តែ Ronaldo មិនខ្វល់ហើយនៅតែបន្ថែមសន្ទុះរបស់ខ្លួន ។

/ជាលទ្ធផលកីឡាករ Ronaldo ស៊ុតបាន ២ គ្រាប់បំបាក់ក្រុម Chelsea ដែលដឹកនាំដោយអតីតគ្រូបង្វឹករបស់ខ្លួន Jose Mourinho ក្នុងលទ្ធផល ៣ ទល់ ១ ៕

 

ដោយ ៖ កុសលប្រភព ៖ k14