ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្មេងប្រុស ដែលមានវ័យទើបតែ ២ថ្ងៃ ហើយសូម្បីតែទងផ្ចិតមិនទាន់ជ្រុះផងនោះ ត្រូវបានគេជួយ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ដើម្បីជួយសង្រ្គោះ ខណៈដែលម្ដាយរបស់គេ បានទម្លាក់រូបគេចូល ទៅក្នុងបំពង់បង្ហូរទឹកបង្គន់។


រឿងរ៉ាវនេះ ត្រូវបានកើតឡើងនៅក្នុងតំបន់ Alicante ប្រទេសអេស៉្បាញ ខណៈដែលមា្ដយមានវ័យ ២៦ឆ្នាំ មិនទាន់ត្រូវបានគេស្គាល់អត្ដសញ្ញាណ ហើយជាម្ដាយ ដែលមិនហ៊ានប្រឈមមុខនឹងការពិត និងទួនាទីជាម្ដាយ ក្នុងការចិញ្ចឹមកូនរបស់ខ្លួន រហូតដល់ការបំបង់គ្នាចោល។


តំបន់ Alicante, Spain
ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្ដាយរូបនោះ ត្រូវបានសម្ថកិច្ចប៉ូលីស ធ្វើការឃាត់ខ្លួន ដើម្បីណែនាំ និងកសាងសំណុំរឿង ដើម្បីដោះស្រាយបន្ដទៀតដែរ៕
ដោយ៖ រដ្ឋាប្រភព៖ newsda