ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ មិត្ដភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិ Belgium នឹងប៉ះជាមួយនឹង Spain នៅល្ងាចថ្ងៃអង្គារនេះ ត្រូវបានរំសាយចោលទៅហើយ ក្រោយពីមានការកើនឡើងនូវ ការគម្រាមកំហែងជាខ្លាំងពីក្រុម ភាវរករ។
មានការភ័យខ្លាចជាខ្លាំងអំពីសុវត្ថិភាព ចំពោះព្រឹត្ដិការណ៍ប្រកួត ក្រោយពេលមានការវាយប្រហាយ៉ាងធ្ងន់ធ្ងរក្នុងទីក្រុង បារីសប្រទេសបារាំងកាលពីយប់ថ្ងៃសុក្រ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅ ១២៩នាក់ ដោយស្របពេលមានការចាប់ខ្លួន ត្រូវធ្វើឡើងក្នុងប្រទេស Belgium ថែមទៀត ។
សេចក្ដីថ្លែងការណ៍របស់ សមាគមន៍បាល់ទាត់ជាតិ Belgium បានថ្លែងឲ្យដឹងថា ស្ថិតក្នុងកិច្ចប្រជុំជាមួយ ដៃគូរប្រទេស អេស្ប៉ាញ រួចមក Belgian FA ក៏បានសម្រេចធ្វើការរំសាយចោលតែម្ដង ហើយមុនពេលរំសាយចោល រាជរដ្ឋាភិបាល Belgium ក៏ផ្ដល់ជាអនុសាសន៍ មិនឲ្យធ្វើការប្រកួតនេះផងដែរ។ សមាគមន៍មានការសោកស្ដាយជាខ្លាំងសម្រាប់ ការរំសាយមួយនេះ ចំពោះក្រុមទាំងពីរ ហើយក៏ដោយដឹងផងដែរថា អ្នកគាំទ្រដែលរង់ចាំការទស្សនាត្រូវខកចិត្ដ។ សម្រាប់អ្នកដែលបានទិញសំបុត្រចូលទស្សនា នឹងត្រូវផ្ដល់ដំណឹងបញ្ជាក់ម្ដងទៀតក្នុងសប្ដាហនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ foxsports