ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៣ នាក់ ត្រូវបានគេរាយការណ៍ អោយដឹងថា បានរងរបួសក្រោយ ករណីផ្ទុះរោងចក្រគីមីមួយកន្លែង ភាគខាងជើង ប្រទេស អេស្ប៉ាញ បណ្តាល  អោយមាន ពពកលឿងពុល ពាសពាញផ្ទៃមេឃតែម្តង ។ មានការព្រមានលើកឡើងអោយដឹងថា ប្រជាជន    រស់នៅ តំបន់ជុំវិញ ទីក្រុង Barcelona គួរណា នៅក្នុងផ្ទះ ជាជាងចេញទៅខាងក្រៅ ។

/

/

ទំព័រសារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តី រដ្ឋាភិបាលប្រចាំតំបន់អោយដឹងថា   គ្រោះ  ថ្នាក់កើតឡើង នៅ ភាគខាងជើង ឆៀងខាងលិចប្រទេស អេស្ប៉ាញលើកនេះ គឺបណ្តាលមកពី ករណីផ្ទុះឡើងនូវ ម៉ាស៊ីនលាយ សារជាតិគីមី ពីរគ្រឿង អំឡុងប្រតិបត្តិការ ធ្វើការចែកចាយរបស់ខ្លួន ។ ភ្លាមៗ ករណី  ផ្ទុះរោងចក្រគីមីកើត ចេញពីឧបករណ៍លាយសារជាតិគីមីខាងលើ បានបណ្តាលអោយ មានករណីផ្ទុះឆេះ    តែម្តង នៅក្រុមហ៊ុន ចែកចាយសារជាតិគីមី Simar ។

/

ជាលទ្ធផល អំឡុងកើតមានឡើងនូវករណីផ្ទុះកម្រមួយនេះ រដ្ឋាភិបាលបានប្រកាសក្តែងៗ អោយប្រជាពល រដ្ឋទាំងអស់ចូរនៅក្នុងផ្ទះ កុំចេញក្រៅ​ ហើយត្រូវបិទទ្វារ និង បង្អួចអោយជិតៗ    មិនត្រឹមតែប៉ុណ្ណោះ បណ្តា ផ្លូវចរាចរណ៍មួយចំនួនផ្សេងទៀត ក៏ត្រូវបានបិទបណ្តោះអាសន្នដូចគ្នាដែរ ។

រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក Ramon Espadelar បំភ្លឺអោយដឹងថា ៖ ជា   អកុ សល ពុំមានខ្យល់បោកបក់ គ្រប់គ្រាន់នៅតំបន់នេះ ជាចលករនាំអោយ ពពក ពុលបន្តមានវត្តមាននៅទីនេះរយៈពេលយូរមុននឹងសាយ ភាយអស់ ។ បណ្តាក្រុងធំៗទាំង ៦ ក្នុងនោះ Igualada, Catalonia នៅបន្តរងគ្រោះ មានវត្តមានពពកលឿង ពុលច្រើននៅឡើយ ។ មួយក្នុងចំណោម ឧបករណ៍លាយសារជាតិ គីមីដែល បានផ្ទុះឡើងនោះ គឺមានសារ ជាតិគីមី អាស៊ីដនីទ្រិត ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីផ្ទុះ   លើកនេះ បានកើតឡើង នៅ វេលាម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បត្តិ៍ (ម៉ោងក្នុងស្រុក ប្រទេស អេស្ប៉ាញ) ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ អ័រតេ