ជំងឺឈឺខ្នង គឺជាសំដៅទៅលើអាការឈឺចុករោយខ្នងផ្នែកខាងលើ ខាងក្រោម និងផ្នែកកណ្តាលនៃខ្នង។ ជំងឺឈឺចុករួយខ្នង បង្កឡើងសារតែ ការវិវត្តន៍នៃអាយុ ការលើកវត្ថុធ្ងន់ៗ លើសពីកម្លាំង ការអង្គុយមិនបានសមរម្យ និង បណ្តាលមកពីការគ្រោះថ្នាក់ផ្សេងៗ ដែលប៉ះត្រូវនឹងខ្នង។

ក្រោមនេះ យើងសូមណែនាំ ជូនលោកអ្នកនូវរូបមន្តធម្មជាតិ  ដ៏កំពូល  អាចព្យាបាលកំចាត់ជំងឺ ឬអាការឈឺចុករួយខ្នង បានយ៉ាងមានប្រសិទ្ធិភាព ក្នុងរយៈពេលដ៏ខ្លី។

/

វិធីទី១៖ សូមយកស្រូវសាឡី ៦០ក្រាម ដាក់ត្រាំទឹក ទុក ១យប់ បន្ទាប់មក  លាយជាមួយនឹងម្ស៉ៅ coriander ២ ស្លាបព្រាកាហ្វេ នៅពេលព្រឹក និងម្ស៉ៅ cuscus ២ ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វយកមកលាយ  ជាមួយនឹងទឹកដោះគោ  ២៥០មីលីលីត្រ  រួចចាក់ចូលទៅក្នុងឆ្នាំងដាំទឹក  ទុករយៈពេល ២០នាទី រួចទទួលទានវា ពេលនៅក្តៅឧណ្ឌៗ ជាការស្រេច។ចំណាំ៖ ម្ស៉ៅ  coriander និង ម្ស៉ៅ cuscus អាចរកទិញបាន នៅតាមបណ្តាផ្សារទំនើប។

វិធីទី២៖​ សូមយកខ្ទះឆាមួយ រួចចាក់ប្រេងដូង ៦០មីលីលីត្រ ចូល បន្ថែមខ្ទឹមស  ចំនួន ៨ ទៅ ១០ក្លែប ចូល បន្ទាប់មក​បើកភ្លើងកម្តៅ រហូតដល់ខ្ទឹមស ប្រែពណ៌ទៅជាពណ៌ត្នោតចាស់ ទុកឱ្យវានៅក្តៅឧណ្ឌៗ យកមកលាបនៅលើខ្នង កន្លែងដែលមានអាការឈឺចុករួយ  ដោយប្រើដៃម៉ាស្សាថ្នមៗ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda