រាជធានីភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណប្ញទ្ធិ កាលពីថ្ងៃទី៥ មករា បានទ្រង់ព្រះលិខិតមួយច្បាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យខួបលើកទី៣២ ថ្ងៃជ័យជំនះ៧ មករា ថា ជោគជ័យថ្ងៃទី៧ មករា បានធ្វើឱ្យប្រជាជនកម្ពុជា រួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយបាននាំឱ្យខ្មែរគ្រប់និន្នាការមានឱកាសបង្រួបបង្រួម ផ្សះផ្សារជាតិ និងបង្កើតបានព្រះរាជាណាចក្រទី២ ។នៅក្នុងលិខិតរបស់គណបក្សនរោត្តម រណប្ញទ្ធិ ដែលចុះព្រះហត្ថលេខាដោយសម្តេចក្រុមព្រះបានឱ្យដឹងថា៖ «ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៣២ ថ្ងៃ៧ មករា ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរ ។ ជោគជ័យនៃថ្ងៃ៧ មករា បានធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយបាននាំឱ្យខ្មែរគ្រប់និន្នាការមានឱកាសបង្រួបង្រួមផ្សះផ្សារជាតិ និងបង្កើតបានព្រះរាជាណាចក្រកម្ពុជាទី២ ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ ខ្ញុំសូមប្រសិទ្ធពរជូនសម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃគណបក្សប្រជាជនកម្ពុជា សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចបំរើជាតិ មាតុភូមិកម្ពុជាជាទីស្នេហានៃយើងឱ្យរុងរឿងតរៀងទៅ» ។កាលពីថ្ងៃទី៦ មករា ២០១១ សម្តេចហ៊ុន សែនបានឆ្លើយតបចំពោះសារលិខិតរបស់សម្តេចក្រុងព្រះ ដោយបានថ្លែងអំណរព្រះគុណដល់សម្តេចក្រុមព្រះដែលបានសំដែងនូវព្រះរាជហប្ញទ័យចូលរួមអបអរសាទរដោយ ស្មោះស្ម័គ្រក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣២នៃទិវាមហាជ័យជំនះ៧មករាជាប្រវត្តិសាស្ត្ ររបស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ៕
