រាជធានីភ្នំពេញ ៖ ​អតីត​អគ្គ​លេខាធិការ​អាជ្ញា​ធរ​​ជាតិ​​​​ប្រឆាំង​​​គ្រឿងញៀន​​ លោកម៉ឹក ដារ៉ា ​ដែល​​មាន​រឿង​អាស្រូវ​ពុករលួយ​ពាក់ព័ន្ធ​​គ្រឿង​ញៀន ​និង​បទល្មើស​​​មួយ​ចំនួន​​​ទៀត​​នោះ​ត្រូវ​បាន​​​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​​បង្ហើប​​​​ឱ្យ​​ដឹង​​ក ាលពីរ​សៀល​ថ្ងៃទី​​​​​​១៦ មករា ២០១១ ​ថា ​ត្រូវ​បញ្ជូនទៅកាន់​តុលាការ​​ខេត្ត​បន្ទាយមានជ័យ​​​​ ដើម្បី​សាកសួរ​​ និង​ចាត់​ការ​​តាម​ច្បាប់​​ ព្រោះ​ជា​ដើម​បណ្តឹង។​ពាក់ព័ន្ធ​​នឹង​ជន​ត្រូវចោទលោក​​​ម៉ឹក ដារ៉ា ​នេះ​មិន​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​ជំនាញ​​ដូចជា​ក្រសួង​​មហា​ផ្ទៃ ​ឬ​អង្គ​ភាពប្រឆាំង​អំពើពុករលួយ​ប្រាប់​ឱ្យ​​ដឹង​ថា ​នឹង​ត្រូវ​​​បញ្ជូនទៅ​កាន់​តុលាការ​​ណាមួយនោះ​ទេ? ​ទាំាំង​តុលាការ​​​​រាជធានីភ្នំពេញ ​ឬ​តុលាការ​​ខេត្តបន្ទាយមានជ័យជាដើម ។ ​អ្នក​នាំ​ពាក្យ​​​ក្រសួង​​​មហា​ផ្ទៃ​​​ លោក​ឧត្តមសេនីយ៍​​​​ឯក​ខៀវ សុភ័គ ​បានមាន​ប្រសាសន៍​​ថា ចំពោះ​​​​លោក​​ម៉ឹក ដារ៉ា ត្រូវបានបញ្ជូនទៅកាន់​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុករលួយ​​​រួចហើយ ​រី​ឯ​​រឿង​ថា ​គេ​បញ្ជូនទៅ​តុលាការ​​​ណាបន្តទៀត​នោះ លោក​មិន​​ដឹង​ទេ ។​លោក​សួន ​រចនា នាយក​អយ្យការ​​​សាលា​ដំបូង​​​ខេត្ត​បន្ទាយមានជ័យ ​បាននិយាយ​ថា ​រឿង​បញ្ជូន​លោកម៉ឹក​ ដារ៉ា ​មក​កាន់តុលាការ​​​​ខេត្ត​​បន្ទាយមានជ័យនេះ លោកមិនបាន​ដឹង​ទេ ព្រោះ​លោក​កំពុងស្ថិត​​នៅខាងក្រៅ​​...។ ប៉ុន្តែ​​​​មន្ត្រី​តុលា​ការ​​​​តូច​តាច​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​ខ្សឹប​ប្រាប់​នៅវេលាម៉ោង៥ល្ងាចថា ​លោកម៉ឹក ដារ៉ា ​អាច​ត្រូវ​គេបញ្ជូន​មក​កាន់​តុលា​ការ​​​ខេត្ត​បន្ទាយ​មានជ័យមែន ព្រោះ​​ឥឡូវ​នេះ ​ឮ​ថា មន្ត្រីតុលា​ការ​​​ក្នុងខេត្ត​នេះកំពុង​រង់ចាំ​ការ​មក​ដល់​របស់លោកម៉ឹក ដារ៉ា ៕​