អ៊ុយហ្គាន់ដា៖ តាមសេចក្ដីរាយកាណ៍ របស់ភ្នាក់ងារជួយសង្គ្រោះបន្ទាន់យោធា ប្រទេសអ៊ុយហ្គាន់ដា កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ឧទ្ធម្ភាគចក្រយោធានៃប្រទេសអ៊ុយហ្គាន់ដា ចំនួន ២គ្រឿងត្រូវបានធា្លក់ចុះនៅជួរភ្នំមួយ ជាប់ព្រំប្រទល់ប្រទេសកេនយ៉ា។
លោក Col.Felix Kulayigye រដ្ឋមន្ដ្រីក្រសួងការពារជាតិ អ៊ុយហ្គាន់ដា បាននិយាយថា ឧទ្ធម្ភាគចក្ររបស់យោធាអ៊ុយហ្គាន់ដា ចំនួន ៣គ្រឿង ដែលចំនួន ២គ្រឿង ត្រូវបានហោះហើរបុកភ្នំ ខណៈដែលពូកគេ បានព្យាយាមគេចចេញពីការវាយប្រហាររបស់កងទ័ពសុម៉ាលី។ លោកបានបន្ដថា កងទ័ពសុម៉ាលី មិនបានបាញ់ត្រូវឧទ្ធម្ភាគចក្រនោះទេ តែប្រហែលមកពីពេលគេប្រឹងបើកគេច គេក៏ជួបនឹងអាកាសធាតុអាក្រក់ ដែលបណ្ដាលអោយ បាត់បង់ការគ្រប់ក្នុងការបើកបរ។
លោក Col បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ក៏មូលហេតុនេះបណ្ដាលមកពីកងទ័ពសុម៉ាលី ជាអ្នកបង្កើតឡើងដែរ។ គួរបញ្ចាក់ផងដែរថា កាធា្លក់ឧទ្ធម្ភាគចក្រនេះបានធ្វើអោយកងទ័ពអ៊ុយហ្គាន់ដា ប្រមាណ ៨នាក់បាត់បង់ជីវិត និងច្រើននាក់ទៀតរបួស៕
ដោយ៖ សីហាប្រភព៖ chinadaily