អង់គ្លេស៖ តាមការអោយដឹងពីគេហពំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ២២វិច្ឆិកាម្សិញនេះថា ប្រជាពលរដ្ឋប្រមាណជា ២០ គ្រួសារដែលរស់នៅតំបន់ Halberton ត្រូវបានអាជ្ញាធរក្នុងតំបន់ ធើ្វការជម្លៀខ្លួនរកទីកន្លែងសុវត្ថិភាព ព្រោះដោយសារតែទឹកជំនន់កើនឡើងខ្លាំង រហូតដល់វាយដាច់ទំនប់។

width=454

លោក Cornwall ជាអាជ្ញាធរក្នុងភូមិ បាននិយាយថា ទំនប់ទឹក Great Western Canal ភាគខាងលិចប្រទេសអង់គ្លេស ដែលមានកម្រាស់ ៣០.៤៨ម៉ែត្រ ត្រូវបានទឹកវាយដាច់ កាលពីល្ងាចថ្ងៃ ២២ វិច្ឆិកានេះ ដូច្នេះលំនៅឋានរបស់ប្រជាពលរដ្ឋណា ដែលនៅក្រោមទំនប់នេះ ត្រូវតែស្វែងរកទីកន្លែងសុវត្ថិភាពបណ្ណោះអាសន្នសិន។

width=454

ក្រុមប៉ូលីសបាននិយាយថា អ្វីដែលគួរធ្វើពេលនេះ គឺការជញ្ជូនក្មេងៗឆ្លងទឹកទឹកទៅសាលារៀន។ ដំណោះស្រាយពីរដ្ឋាភិបាលយ៉ាងណានោះ គឺនូវមិនទាន់ដឹងនូវឡើយទេ។ហើយនេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail