San Francisco៖ ទោះបីជាកន្លងមក ក៏ដូចជាពេលថ្មីៗនេះ នៅតែមានមនុស្សជាច្រើននាក់ ពោលគឺទាំងប្រុស ស្រីបាននាំគ្នាចេញដើរអាក្រាតកាយ ដើម្បីទទួលបានសិទ្ធិមូយ ក្នុងការ អាក្រាតកាយនោះ ក៏អាជ្ញាធរ ក៏ដូចជាអ្នកបង្កើតច្បាប់ទាំងអស់ ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក មិនចេញនូវសេចក្ដី អនុម័ត ឬពង្រាងច្បាប់ណាមួយឡើយ។

រហូតមកដល់ពេលនេះហើយ មនុស្សជាច្រើននូវតែបន្ដការតវ៉ា ក្នុងការទទួលបានសិទ្ធិមួយនេះ ទើបរហូតដល់ថ្ងៃ អង្គារនេះ ក៏មានការបោះឆ្នោតមួយ ដែលមានសម្លែង ៧ទល់នឹង ៤ ពោលគឺ ៧មិនអនុញ្ញាត្ដអោយបង្កើតច្បាប់នេះឡើយ។


អភិបាលក្រុង San Francisco លោក Edwin Lee ក៏មានភាពស្មុគស្មាញពីរឿងនេះដែរ តែលោកសង្ឃឹមថា លោកនឹងមិនប្រហែល ត្រូវបានគេបញ្ជូនការសម្រេចច្បាប់ថ្មីមួយនោះ អោយលោកធ្វើការចុះហត្ថលេខាលើវាដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ វាក៏ប្រឆាំងទៅនឹងការចង់បាន និងជាមតិសេរីភាពរបស់ប្រជាពលរដ្ឋដែរ។ លទ្ធផលយ៉ាងណានោះ យើងបានដឹងទាំងអស់គ្នា នៅពេលក្រោយទៀត។
ដោយ៖ វត្ដីប្រភព៖ gtonpost