ប៉ាឡេស្ទីន៖ សង្រ្គាមដ៏គួរអោយភ័យខ្លាច ដែលបង្កដោយមេដឹកនាំ អ៊ីស្រាអ៊ីល និងប៉ាឡេស្ទីន នៅមិនទាន់បានបញ្ចប់នៅឡើយទេ។ នេះបើតាមការអោយដឹង ពីគេហទំព័រដេលីមែលដែលបានចុះផ្សាយកាលពីថ្ងៃ ១៨ វិច្ឆិកាម្សិលមិញនេះ។

ប្រភពខាងលើបានអោយដឹងទៀតថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ការប៉ះទង្គិចរវាងប្រទេសទាំងពីរ បានធ្វើអោយប្រទេសប៉ាឡេស្ទីន រងការខូចខាតយ៉ាងខ្លាំង ដែលមានដូចជា ផ្ទះសម្បែងប្រជាពលរដ្ខ ផ្លូវថ្នល់ អាគារ និងជាពិសេស គឺការបាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់តែម្ដង។

គ្រាប់មីសស៊ីល ជាច្រើនគ្រាប់បានធ្លាក់ជាបន្តបន្ទាប់ លើទីក្រុង Gaza ដែលជាហេតុធ្វើអោយមនុស្សជាច្រើននាក់ ត្រូវបាត់បង់ជីវិត ជាពិសេសគឺកុមារតូចៗតែម្ដង។ រូបភាពដេលគួរអោយអាណិតមួយត្រូវបានគេផ្ដិតបាន ខណៈដែលកមារីតូចៗ បានដឹកដៃគ្នារត់ចេញពីភ្លើងសង្គ្រាមស្របពេលពេលឪពុកម្ដាយរបស់គេត្រូវបានស្លាប់អស់។ តើអ្នកយល់យ៉ាងណា? ពួកគេតូចៗ ហើយជាក្មេងស្រីទៀត តើពួកគេ នឹងបន្ដដំណើរទៅឯណា?
ដោយ៖ មឿនប្រភព៖ dailymail